VOV WorldVOV World
វៀតណាមនិងថៃបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារ ប្រទេស
26/09/2012 11:45
នាព្រឹកថ្ងៃទី ២៦ កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋម ន្ត្រីវៀតណាម លោក Nguyen Tan Dung បានទទួលជួប សន្ទនាជាមួយ នាយឧត្តមសេនីយ៍ Sukumpol Suwanatat រដ្ឋមន្ត្រីក្រសួងការពារប្រទេសថៃ ដែលកំពុងបំពេញ ទស្សនកិច្ចនៅវៀតណាម។
វៀតណាមនិងថៃបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារ ប្រទេស
នាព្រឹកថ្ងៃទី ២៦ កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen  Tan Dung បានទទួលជួបសន្ទនាជាមួយ នាយឧត្តមសេនីយ៍ Sukumpol Suwanatat រដ្ឋមន្ត្រីក្រសួងការពារប្រទេសថៃ ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖វៀតណាមនឹងខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្តរបស់ខ្លួនរួមជាមួយថៃ បន្តអភិវឌ្ឍន៍ឡើកកំពស់ទំនាក់ទំនងសហ ប្រតិបត្តិការនៃប្រទេសទាំងពីរឡើងកំពស់ថ្មី។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើ ថា៖ក្រសួងការពារប្រទេសនៃប្រទេសទាំងពីរ អនុវត្តរាល់រាល់សកម្មភាពនៃ កិច្ចសហប្រតិបត្តិការការពារប្រទេសដែលភាគីទាំងពីរបានឯកភាព ប្រកបដោយមាន ប្រសិទ្ធភាព។ នាយឧត្តមសេនីយ៍ Sukumpol Suwanatat អះអាងថា៖ ក្រសួងការពារ ប្រទេសថៃ នឹងរួមសហការជិតស្និទ្ធ ជាមួយក្រសួងការពារប្រទេសវៀតណាម សំដៅអនុវត្តរាល់ការព្រមព្រៀង សហប្រតិបត្តិការ ដែលភាគីទាំងពិរឯកភាពប្រកប ដោយប្រសិទ្ធភាព រួមចំណែក ជំរុញទំនាក់ទំនងសហប្រតិបត្តិការរួម នៃប្រទេសទាំងពីរ លើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយ នាយឧត្តមសេនីយ៍ Sukumpol Suwanatat រដ្ឋមន្ត្រីក្រសួងការពារប្រទេសថៃ ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ (Image: Internet) មុននោះ នាព្រឹកថ្ងៃទី ២៦ កញ្ញា នៅទីក្រុងហាណូយ បន្ទាប់ពីពិធីទទួលជាផ្លូវការ នាយឧត្តមសេនីយ៍ Sukumpol Suwanatat និងគណះប្រតិភូក្រសួងការពារប្រទេសថៃ មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្ដីអញ្ចើញរបស់ នាយ ឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។ បន្ទាប់ ពីពិធីទទួល គណះប្រតិភូជាន់ខ្ពស់ ក្រសួងការពារប្រទេសវៀតណាម ដោយ នាយ ឧត្តមសេនីយ៍ Phung Quang Thanhជាប្រធានគណះប្រតិភូ បានជួបសន្ទនា ជាមួយ គណះប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសថៃ ដោយ នាយឧត្តមសេនីយ៍ Sukumpol Suwanatat ជាប្រធាន។ ភាគីទាំងពីរ បានជូនដំណឹងអោយគ្នាទៅវិញទៅមក នូវស ភាពការណ៍ អភិវឌ្ឍន៍ សេដ្ឋកិច្ច -សង្គម នៃប្រទេសនិមួយៗ និងវាយតំលៃអំពី លទ្ធផលនៃកិច្ចសហប្រតិបត្តិការ ការពារប្រទេស នៃក្រសួងការពារប្រទេសវៀតណាម និងកម្ពុជា …ជាដើម៕