អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យភាគីទាំងពីររក្សាការផ្លាស់ប្តូរ និងការជួបប្រា
ស្រ័យកម្រិតខ្ពស់; អនុវត្តន៍យន្តការ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព; ពង្រីកវិស័យសហប្រតិបត្តិការថ្មីៗ ស្របតាមតម្រូវការអភិវឌ្ឍន៍នៃប្រទេសនីមួយៗ។ ភាគីទាំងពីរគួរតែផ្តល់អាទិភាពដល់ការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការពារជាតិ-សន្តិសុខ ការតភ្ជាប់សហគ្រាស និងមូលដ្ឋាន ការអប់រំ-បណ្តុះបណ្តាល ការបណ្តុះបណ្តាលភាសាបារាំង វប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យបារាំងលើកទឹកចិត្តសហគ្រាសឱ្យបង្កើនការវិនិយោគពង្រីកប្រតិបត្តិការនៅវៀតណាម; ពន្លឿនការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ដែលរួមចំណែកដល់ការបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ។

ចំណែកលោកឯកអគ្គរដ្ឋទូត Olivier Brochet បានបញ្ជាក់ថា ប្រទេសបារាំងមានបំណងចង់រួម
ដំណើរជាមួយវៀតណាមក្នុងយុគសម័យថ្មីបច្ចុប្បន្ន។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវសេចក្តី
សោមនស្សរីករាយដោយបានរួមចំណែកក្នុងដំណើរការលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២៤ ហើយបានអះអាងថា ក្នុងឋានៈថ្មី លោកនឹងបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ការលើកកម្ពស់ទំនាក់ទំនងវៀតណាម-បារាំងក្នុងវិស័យសហប្រតិបត្តិការផ្សេងៗនាពេលអនាគត៕