វៀតណាមបានចូលរួមវេទិការសមុទ្រអាស៊ាននិងវេទិការសមុទ្រអាស៊ានបើកទូលាយ។
07/10/2012 09:12
VOV-វេទិការសមុទ្រអាស៊ាន (AMF) លើកទី៣និង វេទិការសមុទ្រអាស៊ានបើកទូលាយ (EAMF) លើក ទី១បានរៀបចំនៅក្រុងម៉ានីល-ហ្វីលីពីនចាប់ពីថ្ងៃទី ៣ដល់ថ្ងៃទី៥តុលាឆ្នាំ២០១២។

វៀតណាមបានចូលរួមវេទិការសមុទ្រអាស៊ាននិងវេទិការសមុទ្រអាស៊ានបើកទូលាយ។ VOV-វេទិការសមុទ្រអាស៊ាន (AMF) លើកទី៣និងវេទិការសមុទ្រអាស៊ាន បើកទូលាយ (EAMF) លើកទី១បានរៀបចំនៅក្រុងម៉ានីល-ហ្វីលីពីនចាប់ពីថ្ងៃ ទី៣ដល់ថ្ងៃទី៥តុលាឆ្នាំ២០១២។ គណៈប្រតិភូវៀតណាមដឹកនាំដោយ អនុរដ្ឋមន្ត្រីការបរទេសនិងជាប្រធាន SOM អាស៊ានវៀតណាម Pham Quang Vinh បានចូលរួមវេទិការ។ ថ្លែងមតិនៅបណ្ដាសន្និសីទ អនុរដ្ឋមន្ត្រី Pham Quang Vinh បានរាយការណ៍គោលជំហរជាតិរបស់វៀតណាមអំពីការបង្កើនកិច្ច សហប្រតិបត្តិការដំបន់លើវិស័យសមុទ្រ លើមូលដ្ឋានច្បាប់អន្តរជាតិនិង អនុសញ្ញាច្បាប់សមុទ្រ ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗនិងដំបន់ ទាំងមូល សង្កត់ធ្ងន់ទៅលើការជំរុញកសាងទំនុកទុកចិត្តសហប្រតិបត្តិការ ធានាសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពនាវាចរណ៍ដោះស្រាយជំលោះដោយ សន្តិវិធីគោរពច្បាប់អន្តរជាតិ អនុសញ្ញាច្បាប់សមុទ្រ (UNCLOS) សន្ធិសញ្ញា ជិតស្និទ្ធនិងសហប្រតិបត្តិការនៅអាស៊ី-អាគ្នេយ៍ (TAC) ក្រមប្រតិបត្តិសំរាប់ភាគី នានានៅសមុទ្រខាងកើត (DOC) ទទួលបានយ៉ាងចាប់រហ័សក្រមសិលធម៍ នៅសមុទ្រខាងកើត (COC)៕
Related






