VOV WorldVOV World
វៀតណាមផ្តល់មតិនៅ​កិច្ចប្រជុំពិភាក្សារួមនៃមហាសន្និបាត អង្គការសហប្រជាជាតិ
02/10/2012 08:58
(VOV WORLD)_នៅកិច្ចប្រជុំពិភាក្សារួម នៃមហាសន្និបាត អង្គការសហ​ប្រជាជាតិ នីតិកាល ទី ៦៧ ដែលទើបនឹងបានបិទ នៅទីក្រុង New York អាមេរិក នាព្រឹកថ្ងៃទី ២ តុលា (តាមម៉ោងវៀតណាម)។
វៀតណាមផ្តល់មតិនៅ​កិច្ចប្រជុំពិភាក្សារួមនៃមហាសន្និបាត អង្គការសហប្រជាជាតិ
(VOV WORLD)_នៅកិច្ចប្រជុំពិភាក្សារួម នៃមហាសន្និបាត អង្គការសហ​ប្រជាជាតិ នីតិកាល ទី ៦៧ ដែលទើបនឹងបានបិទ នៅទីក្រុង New York អាមេរិក  នាព្រឹកថ្ងៃទី ២ តុលា (តាមម៉ោងវៀតណាម)។ គណះប្រតិភូវៀតណាម ដឹកនាំ ដោយ  អនុរដ្ឋមន្ត្រី ក្រសួងការបរទេសវៀតណាម Pham Quang Vinh បានអបអរ សាទរ ចំពោះប្រធានបទនៃមហាសន្និបាត នីតិកាលទី ៦៧នេះ អំពីការដោះ ស្រាយរាល់ជំលោះ អន្តរជាតិដោយសន្តិវិធី និងអះអាងថា៖ ក្នុង​សភាពការអស្ថិរ ភាព ការវិវាទប្រព្រឹត្តទៅដ៏ស្មុគស្មាញ នៅតំបន់ជាច្រើន លើ​ទូទាំងពិភពលោក  អង្គការសហប្រជាជាតិ ត្រូវលើកកំពស់ការគោរព និង​ពង្រីកតួនាទីរបស់ច្បាប់ អន្តរជាតិ ក៏ដូចជា ធម្មនុញ្ញអង្គការសហប្រជាជាតិ។ អនុរដ្ឋមន្ត្រី ​ Pham Quang Vinh បានអះអាងថា៖          “ គោរពច្បាប់អន្តរជាតិគឺជាគោលការណ៍សារវ័ន្ត ដើម្បីកំណត់ទឹសដៅ​នូវបណ្ដាគោលនយោបាយ និងសកម្មភាព នៃប្រទេសអាស៊ិអាគ្នេយ៍នានា ក៏​ដូចជា ការជ្រើសរើស និងការខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ។ ក្នុងសភាពការណ៍ យើងនឹងរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី ៣០  ទិវាបង្កើតសន្ធិសញ្ញា អង្គការសហប្រជាជាតិ អំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២  នាចុងឆ្នាំនេះ ​យើងត្រូវអះអាងឡើងវិញ នូវបណ្ដាការសន្យារបស់ខ្លួន ក្នុងការ​គោរពឯកសារនេះ រួមចំណែករក្សារសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព  និងកិច្ចសហប្រតិបត្តិការនាវាចរណ៍៕” វៀតណាមផ្តល់មតិនៅ​កិច្ចប្រជុំពិភាក្សារួមនៃមហាសន្និបាត អង្គការសហប្រជាជាតិ (http://www.tgvn.com.vn)

More