VOV WorldVOV World
វៀតណាមផ្តោតសំខាន់ដល់ការជំរុញកិច្ចសហប្រតិបត្តិការជាមួយ អង្គការ ហ្រ្វង់កូហ្វូនអន្តជាតិ
21/03/2013 09:08
ពិធិរំលឹកខួបទិវា ហ្រ្វង់កូហ្វូន អន្តជាតិបានប្រព្រិត្តទៅ នាយប់ថ្ងៃទី២0មីនានៅទីក្រុងហាណូយ។
Vovworld-ពិធិរំលឹកខួបទិវា ហ្រ្វង់កូហ្វូន អន្តជាតិបានប្រព្រិត្តទៅនាយប់ ថ្ងៃទី២០មីនានៅទីក្រុងហាណូយ។ថ្លែងមតិនៅឱកាសនេះអនុរដ្ឋមន្រ្តី ការបរទេសវៀតណាមលោកស្រី Nguyen Phuong Nga បានអោយដឹង ថា៖វៀតណាមវាយតំលៃខ្ពស់ចំពោះសកម្មភាពនៃសហគមហ្រ្វង់កូហ្វូន (OIF)ក្នុងការលើកកំពស់តួនាទីនៃសហគមលើឆាកអន្តរជាតិ រួមចំណែក ដោះស្រាយបណ្តាបញ្ហាពិភពលោកទាក់ទិនដល់ សន្តិភាព  សន្តិសុខ និងការអភិវឌ្ឍន៍ចីរភាព។ លោកស្រី Nguyen Phuong Ngaលើកច្បាស់ថា៖ “ ក្នុងការអនុវត្តគោលនយោបាយកិច្ចការបរទេស ម្ចាស់ការ​ សន្តិភាព កិច្ចសហប្រតិបត្តិការ​និងសកម្មធ្វើសមាហរណកម្មអន្តរជាតិ វៀតណាម ផ្តោតសំខាន់ដល់ទំនាក់ទំនងសហប្រតិបត្តិការជាមួយ OIFនិងបណ្តា ប្រទេសជាសមាជិក។ទន្ទឹមនឹងនោះ វៀតណាមជានិច្ចកាលអនុត្តបណ្តា កាតព្វកិច្ចជាប្រទេសជាសមាជិកព្រមទាំងគាំទ្រនិងសកម្មចូលរួមការបង្កើន សាមគ្គីភាពរវាងបណ្តាប្រទេសជាសមាជិកទៀតផង“។ រីឯខ្លួនវិញ​ លោកស្រី Anissa Barrak ជាដំណាងរបស់OIFប្រចាំដំបន់អាស៊ី ប៉ាស៊ីហ្វិកបានវាយតំលៃខ្ពស់ចំពោះសកម្មភាពសហប្រតិបត្តិការរវាងOIF ជាមួយវៀតណាមលើវិស័យភាសាសំដៅបង្កើនការប្រើប្រាស់ភាសាបារាំង។ លោកស្រី Anissa Barrakគូសបញ្ជាក់ថា៖“  ដោយសមិទ្ឋិសេដ្ឋកិច្ចដែលទទួល បាន​និងផ្នែកការទួតសកម្ម១ វៀតណាមដើរតួនាទីសំខាន់ក្នុងការបង្កើន ទំនាក់ទំនងរវាងបណ្តាប្រទេសហ្រ្វង់កូហ្វូននៅ ដំបន់អាស៊ីប៉ាស៊ីហ្វិក និងនៅ ដំបន់ផ្សេងៗទៀត   “។ ក្នុងឱកាសនេះដែរលោកស្រី Ton Nu Thi Ninh ​អតីតអនុប្រធានគណះកម្មា ធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមនិងនិស្សិត Tuong Huyen Tram ជាជនទទួលបន្ទុកក្រុមជនស្រឡាញ់ភាសាបារាំងនៅហាណូយត្រូវបានទទួល ពានរង្វាន់នៃអង្គការនេះដោយសារមានការរួមវិភាគទានឲ្យចលនា ហ្រ្វង់កូហ្វូន នៅវៀតណាម៕

More