VOV WorldVOV World
វៀតណាមបង្កលក្ខណៈងាយស្រួលសំរាប់ជនបរទេស ចេញចូលព្រំដែននិងស្នាក់នៅ
28/10/2013 11:30
(VOVworld) - នេះគឺជាគោលដៅរបស់ពង្រាងច្បាប់ ស្តីពីការចេញចូលព្រំដែននិងរស់នៅរបស់ជនបរទេស នៅវៀតណាមដែលត្រូវបានដាក់ជូននៅរដ្ឋសភាក្នុង សម័យកិច្ចប្រជុំ នារសៀថ្ងៃទី ២៨ តុលា។
វៀតណាមបង្កលក្ខណៈងាយស្រួលសំរាប់ជនបរទេស ចេញចូលព្រំដែននិងស្នាក់នៅ
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក Tran Dai Quang (Image:nguyentandung.org) (VOVworld) -  វៀតណាមបង្កលក្ខណៈងាយស្រួលសំរាប់ជនបរទេសចេញចូល ព្រំដែននិងស្នាក់នៅ។ នេះគឺជាគោលដៅរបស់ពង្រាងច្បាប់ស្តីពីការចេញចូល ព្រំដែននិងរស់នៅរបស់ជនបរទេសនៅវៀតណាមដែលត្រូវបានដាក់ជូននៅ រដ្ឋសភាក្នុងសម័យកិច្ចប្រជុំ នារសៀថ្ងៃទី ២៨ តុលា។  បើប្រៀបនឹងបញ្ញត្តិស្តីពី ការចេញចូលព្រំដែននិងស្នាក់នៅរបស់ជនបរទេសនៅវៀតណាមឆ្នាំ ២០០០ ពង្រាងច្បាប់ពោលខាងលើត្រូវបានជាក់ស្តែងភាវូបនីយកម្មសិទ្ធិនិងកាតព្វកិច្ច របស់ជនបរទេសនៅវៀតណាម។ ជាពិសេស ស្តីពីការផ្លាស់ប្តូរគោលដៅចូល ព្រំដែនពង្រាងច្បាប់ពោលខាងលើកំណត់ថា៖ ជនបរទេសមកកាន់នៅវៀតណាម មិនអាចផ្លាស់ប្តូរគោលដៅរបស់ខ្លួនបានទេ​លើកលែងការណីពិសេសមួយចំនួន។ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក Tran Dai Quang បាន ឲ្យដឹងថា៖ “ស្តីពីការលើកលែងទិដ្ឋការសំរាប់ជនបរទេសត្រួវបានអនុវត្តដោយឈរលើ មូលដ្ឋានសន្ធិសញ្ញាអន្តរជាតិទ្វេភាគីឬពហុភាគីដែលវៀតណាមគឺជាសមាជិក។ ការលើកលែងទិដ្ឋការដោយឯតោភាគីត្រូវបានអនុវត្តតាមសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម។ ដើម្បីសមស្របនឹងការពិត ជាក់ស្តែង ពង្រាងច្បាប់បានកំណត់លក្ខខ័ណ្ឌបន្ថែមមួយចំនួនក្នុងពេលផ្តល់ ទិដ្ឋការចំពោះជនបរទេសដែលមកវៀតណាមវិនិយោគធ្វើពលកម្មនិងរៀនសូត្រ។ការកំណត់មិនផ្លាស់ប្តូរគោលដៅនៃទិដ្ឋការចូលនៅវៀតណាមសំដៅធានាភាព សកម្មនៃច្បាប់នេះ។” តាមលោក Tran Dai Quang បានឲ្យដឹងថែមទៀតថា៖ ពង្រាងច្បាប់ក៏បានបើក ទូលាយមុខសញ្ញាដែលទទួលបានការលើកលែងទិដ្ឋការចំពោះអ្នកវិទ្យាសាស្ត្រ អ្នកជំនាញការពូកែរគឺជាជនបរទេស ជាដើម៕