វៀតណាមបង្កើនទំនាក់ទំនងជាមួយគណៈបក្សនៅទ្វីបអាហ្វ្រីក
10/09/2012 07:28
ចាប់ពីថ្ងៃទី ៣០ សីហា ដល់ទី ៩ កញ្ញា គណៈប្រតិភូ បក្សកុម្មយនិស្តវៀតណាមបានមានដំណើរទស្សន កិច្ចនិងបំពេញការងារ អាល់ហ្សេរី អង់ហ្គូឡា និងអេហ្ស៊ីប ។

ដើម្បីអនុវត្តគំរោងការណ៍ស្តីពីការបង្កើនទំនាក់ទំនងកិច្ចការបរទេសរបស់បក្ស ចាប់ពីថ្ងៃទី ៣០ សីហា ដល់ទី ៩ កញ្ញា គណៈប្រតិភូបក្សកុម្មយនិស្តវៀតណាម ដឹកនាំដោយអនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឍឹមលោក Tran Dac Loi បានមានដំណើរទស្សនកិច្ចនិងបំពេញការងារ អាល់ហ្សេរី អង់ហ្គូឡា និងអេហ្ស៊ីប ។ ក្នុងបណ្ដាជំនួបជាមួយថ្នាក់ដឹកនាំនៃបណ្ដាគណៈបក្សក្នុងប្រទេសនានានេះ គណៈប្រតិភូរបក្សកម្មុយនិស្តវៀតណាមបានឧទ្ទេសនាមអំពីស្ថានភាពវៀតណាម ពិសេសគឺអំពីការផ្លស់ប្តូរថ្មីនិងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ បណ្ដាគណៈបក្សដៃគូរបានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផ្លាស់ប្តូរថ្មីនៅវៀតណាម និង សម្តែងនូវជំនឿជឿជាក់បង្កើនទំនាក់ទំនងសហប្រតិបត្តិការជាមួយបក្សកម្មុនិស្ត វៀតណាម និងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យ កសិកម្ម ឧស្សារហកម្ម ប្រេងឧស្ម័ន្ធនិងទូរគមនាគមន៍ នាពេលខាងមុខ៕
Related






