VOV WorldVOV World
វៀតណាមបន្តបង្កបរិយាកាសងាយស្រួលបំផុតសំរាប់ការទាក់ទាញទុនវិនិយោគ។
27/03/2013 10:50
VOV-សន្និសីទបូកសរុបរយៈពេល២៥ឆ្នាំស្ដីពីការ ទាក់ទាញទុនវិនិយោគផ្ទាល់ពី​បរទេស (FDI) នៅ វៀតណាមបានប្រព្រឹត្តទៅនាថ្ងៃទី២៧មិនានៅទីក្រុង​ ហាណូយ។
វៀតណាមបន្តបង្កបរិយាកាសងាយស្រួលបំផុតសំរាប់ការទាក់ទាញទុនវិនិយោគ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានលើកច្បាស់ថាការពិតជាក់ស្ដែង រយៈពេល២៥ឆ្នាំកន្លងមកសឲ្យការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសជាការផ្ដួចផ្ដើមគំនិត មួយដ៏ត្រឹមត្រូវដែលបានរួមចំណែកអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមសំខាន់ ជាច្រើននៃប្រទេសជាតិ។         VOV-សន្និសីទបូកសរុបរយៈពេល២៥ឆ្នាំស្ដីពីការទាក់ទាញទុនវិនិយោគ ផ្ទាល់ពី​បរទេស (FDI) នៅវៀតណាមបានប្រព្រឹត្តទៅនាថ្ងៃទី២៧មិនានៅទីក្រុង​ ហាណូយ។ ថ្លែងមតិ​បញ្ចា​នៅសន្និសីទនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានលើក​ច្បាស់​ថាការពិត​ជាក់ស្ដែងរយៈពេល២៥ឆ្នាំកន្លងមកសឲ្យ ការ​ទាក់​ទាញ​ទុនវិនិយោគផ្ទាល់ពី​បរទេស​ជាការផ្ដួចផ្ដើមគំនិតមួយដ៏ត្រឹមត្រូវ ដែលបានរួមចំណែកអនុវត្ត​គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម​សំខាន់ជាច្រើន នៃប្រទេសជាតិ។ ​នាយករដ្ឋមន្ត្រី Nguyen Tan Dung បានឲ្យដឹងថែមទៀតថា​បក្ស​ រដ្ឋ​រដ្ឋាភិបាល វៀតណាម នឹងបន្តខំប្រឹងប្រែងកែលំអរយ៉ាងខ្លាំងក្លាបរិយាកាស វិនិយោគ​បង្កលក្ខណៈ​ងាយ​ស្រួលជាងដើម្បីទាក់ទាញនិងប្រើប្រាស់ចរន្តទុន វិនិយោគពីបរទេសប្រកបដោយប្រសិទ្ធភាពព្រមទាំងបន្តសុក្រិដ្ឋយន្តការទីផ្សារ កែលំអរបែបបទ​រដ្ឋបាល​ជា​ដើម។​ ដើម្បីអនុវត្តល្អរាល់គោលដៅនេះនាយករដ្ឋមន្ត្រី បានសំណូម​ពរ​ថា៖            “យើងត្រូវបន្តជំរុញកែទំរង់រដ្ឋបាលដំបូងបង្អស់គឺបែបបទរដ្ឋបាល។ ទី២ គឺយើងត្រូវសុក្រិដ្ឋរាល់ឯកសារច្បាប់យន្តការគោលនយោបាយ អំពីការ​វិនិយោគ​តាមទិសងាយស្រួលជាងនិងមានចរិតលក្ខណៈប្រគួតប្រជែងខ្ពស់ ជាងបើ​ប្រៀប​នឹងបណ្ដាប្រទេសក្នុងដំបន់ទន្ទឹមនឹងនោះមានគោលនយោបាយ អនុគ្រោះខ្ពស់​មានកំលាំងទាក់ទាញគ្រប់គ្រាន់ចំពោះគំរោងការហេដ្ឋាន​រចនា​សម្ព័ន្ធសេដ្ឋកិច្ច សង្គមទ្រង់ទ្រាយធំ៕”