VOV WorldVOV World
វៀតណាមបន្តរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ាននាឆ្នាំ ២០១៥
29/11/2013 13:12
(VOVworld) – នាថ្ងៃទី ១៩ វិច្ឆិកា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួង ការបរទេសវៀតណាម លោក Pham Quang Vinh បានធ្វើជាអធិបតីកិច្ចប្រជុំអន្តរក្រសួងផ្នែក សំដៅបូកសរុបនិងវាយតំលៃស្ថានភាពសហប្រតិបត្តិការ របស់វៀតណាមក្នុងអាស៊ានឆ្នាំ ២០១៣
វៀតណាមបន្តរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ាននាឆ្នាំ ២០១៥
អនុរដ្ឋមន្ត្រីក្រសួង ការបរទេសវៀតណាម លោក Pham Quang Vinh (Image: VOV) (VOVworld) – នាថ្ងៃទី ១៩ វិច្ឆិកា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាម លោក Pham Quang Vinh បានធ្វើជាអធិបតីកិច្ចប្រជុំអន្តរក្រសួងផ្នែកសំដៅ បូកសរុបនិងវាយតំលៃស្ថានភាពសហប្រតិបត្តិការរបស់វៀតណាមក្នុងអាស៊ានឆ្នាំ ២០១៣ កំណត់ទិសដៅសហប្រតិបត្តិការរបស់​វៀតណាមដល់ឆ្នាំ ២០១៥ ក៏ដូចជា ការកសាងទស្សនៈវិស័យនៃសហគមន៍ អាស៊ានក្រោយឆ្នាំ ២០១៥។ បណ្ដាតំណាង បានសង្កត់ធ្ងន់ថា៖ ការចូលរួម សហប្រតិបត្តិការក្នុងអាស៊ានរបស់វៀតណាមគឺ សកម្មនិងមានប្រសិទ្ធភាព។ ជាពិសេស នាឆ្នាំ ២០១៣ វៀតណាមបានអនុវត្តល្អក្នុង ឋានៈជាប្រធានក្រុមទទួលបន្ទុកការផ្តើមគំនិតបង្រួញគំលាតនៃការអភិវឌ្ឍន៍ក្នុង អាស៊ាន។ ថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ អនុរដ្ឋមន្ត្រី Pham Quang Vinh បានលើកច្បាស់ ថា៖ “ដំណើការកសាងសហគមន៍អាស៊ានមិនត្រឹមតែបញ្ឈប់នៅនាថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៥ ប៉ុណ្ណោះទេថែមទាំងយើងត្រូវកសាងទិសដៅមួយដើម្បីអាស៊ានបន្តអភិវឌ្ឍន៍និងពង្រីក តួនាទីរបស់ខ្លួនក្នុងតំបន់។ ដោយហេតុនេះ ក្នុងឋានៈជាសមាជិកសកម្មម្ចាស់ការនិង មានការទទួលខុសត្រូវក្នុងអាស៊ានវៀតណាមនឹងបន្តរួមចំណែកក្នុងការកសាង សហគមន៍អាស៊ាន។ ដោយសារ នេះក៏ជាផលប្រយោជន៍ យុទ្ធសាស្ត្ររបស់វៀតណាម ផងដែរ៕”