វៀតណាមបន្តសកម្មភាពជុំនះពុះពារលើផលវិបាកដោយខ្យលព្យុះនិងទឹកជំនន់
17/11/2013 10:16
(VOVworld) – មនុស្សចំនួន ៣៣ នាក់ត្រូវស្លាប់និងរាប់ រយនាក់ទៀតរងរបួសផ្ទះសម្បែងរាប់ពាន់ខ្នង់លិចទឹក ក្នុងវគ្គទឹកជំនន់នៅបណ្ដាខេត្តភាគកណ្ដាលវៀតណាម និងតំបន់ Tay Nguyen។

វៀតណាមបន្តសកម្មភាពជុំនះពុះពារលើផលវិបាកដោយខ្យលព្យុះនិងទឹកជំនន់ (Image: baodientu.chinhphu.vn) (VOVworld) – មនុស្សចំនួន ៣៣ នាក់ត្រូវស្លាប់និងរាប់រយនាក់ទៀតរងរបួសផ្ទះ សម្បែងរាប់ពាន់ខ្នង់លិចទឹកក្នុងវគ្គទឹកជំនន់នៅបណ្ដាខេត្តភាគកណ្ដាលវៀត ណាមនិងតំបន់ Tay Nguyen។ នាបច្ចុប្បន្ន ស្ថានភាពទឹកជំនន់នៅទីកន្លែងពោល ខាងលើបានបន្ធូស្រាលនិងរដ្ឋអំណាចក្នុងតំបន់កំពុងជួយប្រជាជនជំនះពុះពារ លើផលវិបាកដោយទឹកជំនន់ដោយប្រញាប់ប្រញ៉ល់។ ប្រធានគណៈកម្មាធិ ការប្រជាជនខេត្ត Binh Dinh លោក Nguyen Huu Loc បានឲ្យដឹងថា៖ “ភារកិច្ចជួរមុខគឺត្រូវជួយសង្គ្រោះប្រជាជនហើយផ្តល់ម្ហូបអាហារនិងទឹកស្អាត។ បន្ទាប់នោះ យើងនឹងអនុវត្តការងារសុខាភិបាល។ ជាបន្ត យើងនឹងត្រៀមរៀបចំ ឲ្យផលិតកម្មរដូវវស្សា។” ក្នុងពេលនោះ ថ្នាក់ដឹកនាំខេត្ត Quang Ngai បានផ្តល់មីកញ្ចប់ចំនួន ១ សែន កញ្ចប់ ទឹកស្អាតចំនួន ១ សែន ក្រិន អង្កចំនួន ៣០ តោន ទៅតំបន់នានាព្រមទាំងអំពាវ នាវឲ្យសហគមន៍រួមដៃជួយឧបត្ថម្ភប្រជាជនជុះនះពុះពារលើផលវិបាកនៃខ្យល់ ព្យុះទឹកជំនន់។ លេខាគណៈកម្មាធិការសម្ព័ន្ធយុវជនខេត្ត Quang Ngai លោកស្រី Ha Thi Anh Thu បានឲ្យដឹងថា៖ “នាប៉ុន្មានថ្ងៃខាងមុខ គណៈកម្មាធិការសម្ព័ន្ធយុវជ័នខេត្តបន្តផ្តល់ជំនួយដល់ស្រុក ចំនួន ៥ ដែលកំពុងត្រូវបានឯកតោ។ យើងប្រមូលផ្តុំទៅលើសម្អាតសាលារៀន ដើម្បីប្អូនៗអាចទៅសាលារៀនឡើងវិញ៕”
Related






