VOV WorldVOV World
វៀតណាមប្រឆាំងជំទាស់អំពើខុសឆ្គងរបស់ភាគីចិន
17/07/2013 11:39
ថ្ងៃ ទី១៧ កក្កដា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Luong Thanh Nghi ​ប្រឆាំងជំទាស់អំពើការដែលនាវារបស់ចិនបានដេញតាមនាវានេសាទ QNg ៩៦៧៨៧​ និង QNg៩០១៥៣នៅក្នុងប្រជុំកោះ Hoang Sa របស់វៀតណាម​.។
វៀតណាមប្រឆាំងជំទាស់អំពើខុសឆ្គងរបស់ភាគីចិន
                    លោក Luong Thanh Nghi ​អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបថត​Internet) Vovworld- ថ្ងៃ ទី១៧ កក្កដា ឆ្លើយសំណួររបស់អ្នកយកពត៌មានស្តីពីការដែល នាវារបស់ចិនបានដេញតាមនាវានេសាទ QNg ៩៦៧៨៧​និង QNg៩០១៥៣ នៅក្នុងប្រជុំកោះ Hoang Sa របស់វៀតណាម​នាពេលថ្មីៗនេះអ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាមលោក Luong Thanh Nghi ​បានលើកច្បាស់ ថា៖អំពើពោលខាងលើបានរំលោភលើអធិបតេយ្យភាពអំពីប្រជុំកោះ​ Hoang Sa របស់វៀតណាមសិទ្ឋិអធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រខាងកើត​ដើរផ្ទុយទៅនឹងស្មរតីប្រតិបត្តិមនុស្សធម៌ចំពោះអ្នកនេសាទ។ដំណាងក្រសួង ការបរទេសវៀតណាម​បានជួបជាមួយដំណាងស្ថានទូតចិនប្រចាំនៅរដ្ឋធានី ហាណូយ ដើម្បីជូនកំណត់ទូតប្រឆាំងជំទាស់សកម្មភាពពោលខាងលើរបស់ចិន  និងស្នើឲ្យភាគីចិនពិនិត្យមើលយ៉ាងម៉តចត់ ដោះស្រាយអំពើខុសឆ្គងពោលខាង លើ សង់ការខូចខាតអោយអ្នកនេសាទត្រីវៀតណាមអោយសមស្រប និងមិនទុក អោយសកម្មភាពនេះកើតមានឡើងជាថ្មីម្តងទៀត៕