វៀតណាមប្តេជ្ញាចិត្តរួមចំណែកកសាងសហគមន៍រួមអាស៊ាន។
08/08/2013 08:34
VOV-នាថ្ងៃទី៨សីហាសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន)បានរំលឹកខួបលើកទី៤៦ទិវាបង្កើត។

រដ្ឋធានីហាណូយបានប្រព្រឹត្តទៅពិធីបង្ហូតទង់ជាតិអាស៊ាន។ (vov.vn) VOV-នាថ្ងៃទី៨សីហាសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន)បានរំលឹកខួបលើកទី៤៦ទិវាបង្កើត។ ស្វាគមន៍ព្រឹត្តិការណ៍នេះ នាព្រឹកថ្ងៃទី៨សីហានៅរដ្ឋធានីហាណូយបានប្រព្រឹត្តទៅពិធីបង្ហូតទង់ជាតិអាស៊ាន។ នៅក្នុងពិធីមានការ ចូលរួមរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Quang Vinh អនុរដ្ឋមន្ត្រី ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Bui Hong Linh ឯកអគ្គរដ្ឋទូតបណ្ដាប្រទេសអាស៊ានប្រចាំនៅវៀតណាមនិងភ្ញៀវអញ្ជើញ។ សកម្មភាពនេះបានបង្ហាញការប្តេជ្ញាចិត្តរបស់វៀតណាម រួមចំណែកទៅក្នុងការ ខំប្រឹងប្រែងរួមរបស់អាស៊ានកសាងសហគមន៍រួមនាឆ្នាំ២០១៥។ រួមជាមួយវៀតណាម ពិធីបង្ហូតទង់ជាតិអាស៊ានក៏ត្រូវបានបណ្ដាប្រទេសសមាជិកផ្សេងៗក្នុងអាស៊ាន ដំណើរការតាមពិធីការអធឹកអធមនាព្រឹកថ្ងៃទី៨សីហា សំដៅអះអាងកិច្ចសន្យារបស់ ប្រទេសអាស៊ានក្នុងការកសាងសហគមន៍អាស៊ានមួយនាឆ្នាំ២០១៥ លើសសរស្នូល ចំនួន៣គឺនយោបាយ-សន្តិសុខ-សេដ្ឋកិច្ចនិងវប្បធម៍សង្គម៕
Related






