VOV WorldVOV World
​វៀតណាមអាចធ្វើជាម្ចាស់លើបច្ចេកវិទ្យាខ្ពស់ជាបណ្តើរៗ
16/01/2026 11:50
(VOVWORLD) - នាព្រឹកថ្ងៃទី១៦ ខែមករា នៅមណ្ឌលបច្ចេកវិទ្យាខ្ពស់ហ័រឡាក់ (នៃទីក្រុងហាណូយ) អគ្គលេខាបក្ស លោក តូ ឡឹម និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតបន្ទះឈីបស៊ីមីកុងដុកទ័រដំបូងគេ នៅ វៀតណាម។
​វៀតណាមអាចធ្វើជាម្ចាស់លើបច្ចេកវិទ្យាខ្ពស់ជាបណ្តើរៗ
លោកអគ្គលេខាបក្ស តូ ឡឹម នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតបន្ទះឈីបស៊ីមីកុងដុកទ័រ (រូបថត៖ VOV) នេះគឺជាគម្រោងសម្រាប់អបអរសាទរមហាសន្និបាតលើកទី ១៤ របស់បក្ស គូសសញ្ញាជាលើកដំបូងដែលវៀតណាម បានបង្កើតសមត្ថភាពផលិតបន្ទះឈីបស៊ីមីកុងដុកទ័រក្នុងប្រទេស។ គម្រោងនេះកំពុងត្រូវបានសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម និងទូរគមនាគមន៍យោធា (Viettel) អនុវត្តន៍ក្នុងដំណាក់កាល ឆ្នាំ ២០២៦-២០៣០។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញថ្លែងនៅក្នុងពិធី (រូបថត៖ VOV) អញ្ជើញថ្លែងនៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោកហ្វាម មិញជីញ បានបញ្ជាក់ថា ជាមួយនឹងការបើកការដ្ឋានសាងសង់រោងចក្រផលិតបន្ទះ ឈីបស៊ីមីកុងដុកទ័របច្ចេកវិទ្យាខ្ពស់ វៀតណាមអាចធ្វើជាម្ចាស់លើ បច្ចេកវិទ្យាខ្ពស់ជាបណ្តើរៗ។ ព្រឹត្តិការណ៍នេះក៏ជាការផ្លាស់ប្តូរសម្រាប់ វៀតណាម ពីការចូលរួមទៅជាម្ចាស់ ពីការបង្គុំទៅជាការច្នៃប្រឌិត ដែលរួមចំណែកដល់ការបង្កើនសក្តានុពល និងឋានៈរបស់វៀតណាមនៅក្នុងយុគសម័យឌីជីថល។ ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃការអនុវត្តគម្រោង លោកនាយករដ្ឋមន្ត្រីបានស្នើថា៖
TAG
VOV/VOVworld/​វៀតណាម/បច្ចេកវិទ្យាខ្ពស់/បន្ទះឈីប ស៊ីមីកុងដុកទ័រ