វៀតណាមអះអាងជាថ្មីម្តងទៀតអធិបតេយ្យភាពមិនអាចប្រកែកបានរបស់វៀតណាមចំពោះប្រជុំកោះទាំងព
10/05/2012 11:26
VOVworld-នារសៀលថ្ងៃទី១០ឧសភាក្នុងសន្និសីទ កាសែតប្រចាំរបស់ក្រសួងការបរទេសវៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Luong Thanh Nghi បានអះអាងនូវអធិបតេយ្យភាពមិនអាច ប្រកែកបានរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Truong Sa និង Hoang Sa ជាថ្មីម្តងទៀត។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Luong Thanh Nghi VOVworld-នារសៀលថ្ងៃទី១០ឧសភាក្នុងសន្និសីទកាសែតប្រចាំរបស់ក្រសួង ការបរទេសវៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Luong T hanh Nghi បានអះអាងនូវអធិបតេយ្យភាពមិនអាចប្រកែកបានរបស់វៀត ណាមចំពោះប្រជុំកោះទាំងពីរ Truong Sa និង Hoang Sa ជាថ្មីម្តងទៀត។ឆ្លើយ សម្ភាសអ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលបណ្ដា មន្ត្រីតៃវ៉ាន់និងចិនប្រកាសអធិបតេយ្យភាពចំពោះកោះ Ba Binh ចំណុះប្រជុំ កោះ Truong Sa របស់វៀតណាម ក៏ដូចជាការដែលចិនក្នុងរយៈពេលកន្លងទៅ អនុវត្តការដម្លើងក្រុមម៉ាស៊ីនអាជីវកម្មប្រេងឧស្ម័នដ៏ធំនៅដំបន់សមុទ្រខាង កើត លោក Luong Thanh Nghi បានលើកច្បាស់ថា៖ “វៀតណាមប្រឆាំងជំទាស់ការដែលមន្ត្រីតៃវ៉ាន់មួយចំនួនបានទៅកាន់ក Ba Binh ចំណុះប្រជុំកោះ Truong Sa និងប្រកាសអធិបតេយ្យភាពចំបោះកោះនេះ។ នេះជាសកម្មភាពរំលោភលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Saបណ្ដាលភាពតានតឹងនិងធ្វើឲ្យ ស្ថានភាពលើសមុទ្រខាងកើតស្មុគស្មាញថែម ទៀត។ វៀតណាមសំណូមពរតៃវ៉ាន់បញ្ឈប់បណ្ដាសកម្មភាពខុសឆ្គងនោះ។ សកម្មភាពរបស់បណ្ដាប្រទេសនៅសមុទ្រខាងកើតត្រូវប្រតិបត្តិតាមច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអំពីច្បាប់សមុទ្រឆ្នាំ១៩៨២និងសមស្របនឹងស្មារតីនៃក្រមប្រតិបត្តិ សំរាប់ភាគីនានានៅសមុទ្រខាងកើត DOC៕”
Related





