VOV WorldVOV World
វៀតណាមអះអាងនូវអធិបតេយ្យភាពចំពោះប្រជុំកោះHoang Sa នឹង Truong sa
19/07/2012 08:19
VOVតំណាងគណះកម្មាការព្រំដែន ជាតិ​ក្រសួងការ បរទេសវៀតណាមអះអាងថា៖​វៀតណាមមានភ័ស្តុតាង ខាងគតិយុត​នឹងប្រវត្តិសាស្រ្តគ្រប់គ្រាន់ដើម្បីអះអាង នូវអធិបតេយ្យភាពចំពោះប្រជុំកោះ​Hoang Sa នឹង Truong sa
វៀតណាមអះអាងនូវអធិបតេយ្យភាពចំពោះប្រជុំកោះHoang Sa នឹង Truong sa
(Image:Internet) VOV-  ថ្ងៃទី​១៥កក្កដាឆ្នាំ ២០១២​ បណ្តាញ​​ព័ត៍មាន “សេរីភាពថែម”របស់ តៃវ៉ាន់​(ចិន)​បានផ្សាយថា៖តៃវ៉ាន់កំពុងពិនិត្យមើលការ​ពង្រីកបន្ថែមផ្លូវហោះហើរ​ លើកោះ​Ba Binh ចំណុះប្រជុំកោះ​ Truong sa ​របស់​វៀតណាមចំនួន៥០០​ម៉ែត្រ។ ក្នុងថ្ងៃដដែល​ទីភ្នាក់ងារ សារព័ត៍មាន​  CNA របស់តៃវ៉ាន់ក៏ជូនដំណឹងដែរថា៖​តៃវ៉ាន់ បានរៀបចំបញ្ជូនក្រុមអ្នក ប្រាជ្ញ​១ក្រុម​ទៅកាន់កោះនេះ។​ចំពោះព័ត៍មានទាំងនេះ តំណាងគណះកម្មាការព្រំដែន ជាតិ​ក្រសួងការបរទេសវៀតណាមអះអាងថា៖​វៀត ណាមមានភ័ស្តុតាងខាងគតិយុតនឹងប្រវត្តិសាស្រ្តគ្រប់គ្រាន់ដើម្បីអះអាងនូវអធិប តេយ្យភាពចំពោះប្រជុំកោះ​Hoang Sa នឹង Truong saរាល់សកម្មភាពរបស់បណ្តាភាគី នៅតំបន់ប្រជុំកោះTruong sa​ ដោយ​គ្មានការយល់ព្រមរបស់វៀតណាមគឺជាការ រំលោភលើអធិបតេយ្យភាពរបស់វៀតណាម​រំលោភ លើច្បាប់អន្តរជាតិ​ ពិសេសគឺ សន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីអំពីច្បាប់ សមុទ្រ​១៩៨២។ តំណាងគណះកម្មាការព្រំដែនជាតិ​ក្រសួងការបរទេសវៀតណាម​សំណូមពរ ភាគីតៃវ៉ាន់​(ចិន)បញ្ឈប់ភ្លាមបណ្តាសកម្មភាពនឹងផែនការប្រហាក់ប្រហែល៕