VOV WorldVOV World
វៀតណាមអះអាងនូវអធិបតេយ្យភាពមិនប្រកែកបានចំពោះប្រជុំកោះ ទាំង២ Hoang Sa និងTruong Sa។
23/02/2012 11:32
(VOVworld) - អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម Luong Thanh Nghi បានមានប្រតិកម្មរបស់ វៀតណាមចំពោះការដែលសារព័ត៏មានចិនបានជូនដំនិង ទាក់ទិនដល់សកម្មភាពនៃក្រសួងនិងផ្នែកមួយចំនួនរបស់ចិននៅ សមុទ្រខាងកើត។
វៀតណាមអះអាងនូវអធិបតេយ្យភាពមិនប្រកែកបានចំពោះប្រជុំកោះ ទាំង២ Hoang Sa និងTruong Sa។
(VOVWORLD)-នាថ្ងៃទី​២៣កុម្ភះ អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម ​Luong Thanh Nghiបានមានប្រតិកម្មរបស់វៀតណាម ចំពោះការដែលសារព័ត៏មានចិនបានជូនដំនិងទាក់ទិនដល់សកម្ម ភាពនៃក្រសួងនិងផ្នែកមួយចំនួនរបស់ចិននៅសមុទ្រខាងកើត កាលពីដើមឆ្នាំមក។នោះជាការដែលរដ្ឋមន្រ្តីគមនាគមចិនបាន ទៅកាន់កោះ Hoang Sa។ប្រធាននាយកដ្ឋានកីឡាចិនទៅទស្សនា កោះ​ Phu Lamដើម្បីពិនិត្យមើលការធ្វើសកម្មភាពកីឡានៅទីនេះ។និងប្រធាននាយកដ្ឋាននេសាទមណ្ឌលShanghai មានផែនការ សាងសង់មូលដ្ឋាននេសាទត្រីនៅកោះ​ Phu Lam។អ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាម ​Luong Thanh Nghiបានអះអាងថា​វៀតណាមមានអធិបតេយ្យភាពមិនប្រកែកបានចំពោះប្រជុំកោះ ទាំង​២​ Hoang Sa និង​Truong Sa។បណ្តាសកម្មភាពនៅ ប្រជុំកោះ ទាំង​២​នេះដោយគ្មានការស្រុះចិត្តពីភាគីវៀតណាមគឺរំលោភ ទៅលើអធិបតេយ្យភាពរបស់វៀតណាមដ៍ធ្ងន់ធ្ងរនិងដើរផ្ទុយទៅ នឹងសេចក្តីថ្លែងការស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រ ខាងកើត( DO C)។វៀតណាមសំណូំមពរភាគីចិនបញ្ឈប់ភ្លាម រាល់សកម្មភាពនិងលុបចោលបណ្តាគំរោងការណ៍ដែលរំលោភ ទៅលើអធិបតេយ្យភាពរបស់វៀតណាមពោលខាងលើ​រួមជាមួយ ភាគីទាក់ទិន​នានាសហប្រតិបត្តិការរក្សាសន្តិភាពស្ថិរភាពនៅ សមុទ្រខាងកើត​និងអនុវត្តDO Cដោយមឹងម៉ាត់៕

More