(រូបថត៖ baoquocte) |
សម័យប្រជុំនេះមានការចូលរួមរបស់អគ្គលេខាធិការអ.ស.បលោក Antonio Guterres នាយិកាប្រតិបត្តិមូលនិធិកុមារអ.ស.ប (UNICEF) លោកស្រី Henritetta Fore ឯកអគ្គរដ្ឋទូតសុឆន្ទៈនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អ.ស.ប (UNESCO) លោក Forest Whitaker ប្រធានាធិបតីអៀឡង់ ប្រធានាធិបតីនីហ្សេ រួមជាមួយរដ្ឋមន្រ្តីនិងតំណាងជាន់ខ្ពស់នៃប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ និងអង្គការអន្តរជាតិមួយចំនួនទៀត។
ថ្លែងនៅសម័យប្រជុំនេះ លោកអនុរដ្ឋមន្រ្តី Dang Hoang Giang បានបញ្ជាក់ថា ការការពារកុមារគួរតែត្រូវបានដាក់នៅទីតាំងកណ្ដាលនៃប្រតិបត្តិការថែរក្សាសន្តិភាពរបស់អ.ស.ប ហើយត្រូវបានរួមបញ្ចូលក្នុងមុខងារប្រតិបត្តិការរបស់បេសកកម្មនានា។ លោកអនុរដ្ឋមន្រ្តីក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិរួមដៃគ្នាកសាងអនាគតមួយដ៏ល្អប្រសើរជាងសម្រាប់កុមារផងដែរ៕





