វៀតណាមអនុវត្តគោលនយោបាយជាច្រើនដើម្បីធានាសិទ្ធិសេរីភាពខាងជំនឿសាសនា
03/08/2012 07:41
“រដ្ឋវៀតណាមបាននិងកំពុងអនុវត្តគោលនយោបាយ និងវិធានការណ៍ជាក់ស្តែងជាច្រើនដើម្បីធានាប្រជាជន ទទួលបានបណ្ដាសិទ្ធិសេរីភាពខាងជំនឿសាសនា យ៉ាងពេញលេញ។

នាថ្ងៃទី ២ សីហា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្តីពី “របាយការណ៍អំពីសេរីភាព ខាងសាសនាអន្តរជាតិឆ្នាំ ២០១១” របស់ក្រសួងការបរទេសអាមេរិក អ្នកនាំពាក្ស ក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi បានលើក ច្បាស់ថា៖ “រដ្ឋវៀតណាមបាននិងកំពុងអនុវត្តគោលនយោបាយនិងវិធានការណ៍ជាក់ស្តែងជា ច្រើនដើម្បីធានាប្រជាជនទទួលបានបណ្ដាសិទ្ធិសេរីភាពខាងជំនឿសាសនាយ៉ាង ពេញលេញ។ ប្រការនេះបានបង្កើតជីវភាពខាងជំនឿសាសនាដ៏សម្បូបែបនៅវៀត ណាម ។ ក្នុងរយៈពេលកន្លងទៅ ទំនាក់ទំនងវៀតណាម-អាមេរិកបានអភិវឌ្ឍន៍លើ គ្រប់វិស័យ។ ភាគីទាំង ២ បានដំណើរការចរចារដោយស្មោះត្រង់ៗនិងមានចរិត លក្ខណៈស្ថាបនា អំពីបញ្ហាជាច្រើន ក្នុងនោះមានបញ្ហាសេរីភាពខាងជំនឿសាសនា។ វៀតណាម ជានិច្ចកាលអបអរសារទបណ្ដាសមាជិកសភា មន្ត្រីរដ្ឋាភិបាលអាមេរិក អញ្ចើញមក ទស្សនកិច្ចនៅវៀតណាម ដើម្បីបង្កើនការយល់ដឹងនិងិការវាយតំលៃ បរានុម័តអំពី ស្ថានភាពនៅវៀតណាម ក្នុងនោះមានជីវភាពខាងជំនឿសាសនា របស់ប្រជាជន។ គួរឲ្យស្តាយថា ទោះបីជា អាមេរិកបានទទួលស្គាល់បណ្ដាសមិទ្ធិរបស់វៀតណាមក្នុង ការធានាសិទ្ធសេរីភាពខាងជំនឿសាសនារបស់ប្រជាជន ប៉ុន្តែ របាយការណ៍របស់ ក្រសួងការបរទេសអាមេរិកនៅមានការពិនិត្យដោយមិនបរានុម័តទេដែលឈរលើ ព័ត៌មានខុសច្រឡំ។ យើងខ្ញុំចាត់ទុកថា៖ ការដែល អាមេរិកទទួលវាយតំលៃដោយ បរានុម័តនិងត្រឹមត្រូវអំពី ស្ថានភាពនៅវៀតណាម ក្នុងនោះមានសេរីភាពខាងជំនឿ សាសនា នឹងរួមចំណែក យ៉ាងសកម្មឲ្យការជំរុញទំនាក់ទំនងវៀតណាម-អាមេរិក អភិវឌ្ឍន៍ឲ្យខ្លាំងក្លាថែមទៀត សមស្របនឹងផលប្រយោជន៍និងគោលបំណងរបស់ រដ្ឋាភិបាលនិងប្រជាជននៃប្រទេស ទាំង ២ ៕” រដ្ឋវៀតណាមបាននិងកំពុងអនុវត្តគោលនយោបាយនិងវិធានការណ៍ជាក់ស្តែងជា ច្រើនដើម្បីធានាប្រជាជនទទួលបានបណ្ដាសិទ្ធិសេរីភាពខាងជំនឿសាសនាយ៉ាងពេញលេញ។ (Image: Vietnamplus)
Related





