វៀតណាមរួមវិភាគទានសំខាន់ក្នុងការកសាងសហគមន៍អាស៊ាន។
05/04/2012 08:21
ឆ្លើយសម្ភាសមជ្ឈដ្ឋានអ្នកព័ត៌មានក្រោយពេលបញ្ជប់ សន្និសីទ រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh សមាជិកគណៈប្រតិភូវៀតណាមដែលចូលរួម សន្និសីទបានអះអាងថា វៀតណាមបានរួមចំណែក យ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ាន។

រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានអះអាងថា វៀតណាមបានរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ាន។ (VOV)-ដូចនឹងព័ត៌មានដែលយើងខ្ញុំបានផ្សាយហើយថា សន្និសីទជាន់ខ្ពស់ អាស៊ានលើកទី២០បានបិទនាថ្ងៃទី៤មេសានៅរាជធានីភ្នំពេញ-កម្ពុជា។ ឆ្លើយសម្ភាសមជ្ឈដ្ឋានអ្នកព័ត៌មានក្រោយពេលបញ្ជប់សន្និសីទ រដ្ឋមន្ត្រី ការបរទេសវៀតណាម Pham Binh Minh សមាជិកគណៈប្រតិភូវៀតណាម ដែលចូលរួមសន្និសីទបានអះអាងថា វៀតណាមបានរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងសហគមន៍អាស៊ាន។ តាមរដ្ឋមន្ត្រី Pham Binh Minh ថាបន្ត ទឹសស្លោក “ម្ចាស់ការ សកម្មនិងមានការទទួលខុសត្រូវ” នៅសន្និសីទលើក នេះគណៈប្រតិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រី Nguyen Tan Dung បានមានការរួមវិភាគទានសំខាន់ទៅក្នុងបណ្ដាចំណុចអាទិភាពរបស់អាស៊ាននិងដំបន់ក៏ដូចជាក្នុងការបង្កើនសាមគ្គភាពអាស៊ាន។ “យើងបានរួមចំណែករាល់វិធានការជាក់ស្ដែងដើម្បីអនុវត្តដំណើរការកសាងសហគមន៍អាស៊ាននាឆ្នាំ២០១៥។ ពិសេសគឺយកចិត្តទុកដាក់ដល់បណ្ដា គំរោងការតភ្ជាប់ក្នុងដំបន់។ ទីពីរគឺយើងបានរួមចំណែកក្នុងការបង្កើនតួនាទី ស្នូលរបស់អាស៊ាន ក្នុងនោះជំរុញយន្តការដែលមានស្រាប់ដូចជា ARF ក៏ដូច ជាបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសដៃគូរ។ បញ្ហាទី៣គឺ យើងបានរួមចំណែករាល់វិធានការបង្កើនតួនាទីរបស់អាស៊ានក្នុងការរក្សា សន្តិភាព ស្ថិរភាពក្នុងដំបន់ ពិសេសគឺចំពោះបញ្ហាសមុទ្រខាងកើត។ យើង ក៏ស្នើរវិធានការបង្កើនការប្រើប្រាស់ទន្លេមេគ្គងដ៏ស្ថិរភាពចីរភាពផងដែរ៕”
Related





