VOV WorldVOV World
វៀតណាមសំណូមពរចិនបញ្ចប់រាល់សកម្មភាពរំលោភអធិបតេយ្យភាពរបស់វៀតណាម
08/01/2016 09:38
(VOVworld)-ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមបានឲ្យដឹងថា នាថ្ងៃទី៦ មករា យន្តហោះស៊ីវិលដែលមានទំហំធំចំនួនពីរគ្រឿងរបស់ចិន
វៀតណាមសំណូមពរចិនបញ្ចប់រាល់សកម្មភាពរំលោភអធិបតេយ្យភាពរបស់វៀតណាម
អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាម លោក Le Hai Binh (VOVworld)-ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមបានឲ្យដឹងថា នាថ្ងៃទី៦ មករា យន្តហោះស៊ីវិលដែលមានទំហំធំចំនួនពីរគ្រឿងរបស់ចិនបានចុះចត់នៅព្រលាន យន្តហោះដែលចិនកសាងខុសច្បាប់លើកោះ Chu Thapចំណុះប្រជុំកោះ Truong Sa។​ស្តីពីសកម្មភាពនេះរបស់ចិន នាថ្ងៃទី៧មករា អ្នកនាំពាក្យក្រសួង ការបរទេសវៀត ណាម លោក Le Hai Binh បានប្រកាសថា៖         “ជាថ្មីម្តងទៀត វៀតណាមប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះរាល់សកម្ម​ភាព ពោលខាងលើរបស់ចិន។ នេះជាសកម្មភាពរំលោភយ៉ាងធ្ងន់ធ្ងរទៅលើ អធិបតេយ្យ ភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa គំរាមកំហែងសន្តិ ភាព ស្ថិរភាព ក្នុងតំបន់ គំរាមកំហែងសន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាស ចរណ៍នៅ សមុទ្រខាងកើត។ វៀតណាមសំណូមពរចិនបញ្ឈប់ភ្លាម រាល់សកម្មភាព​ស្រដៀង គ្នានេះដោយ គោរពច្បាប់អន្តរជាតិ និងមិនត្រូវមានសកម្មភាពធ្វើឲ្យជំលោះនេះ កាន់តែស្មុគស្មាញឡើង”។         ក៏ក្នុងថ្ងៃទី៧មករាឆ្នាំ២០១៦ តំណាងការទូតវៀតណាម បានជួបជាមួយ​ តំណាងស្ថានទូតចិននៅក្រុងហាណូយដើម្បីផ្ញើរកំណត់ទូតប្រឆាំងជំទាស់ផងដែរ៕

More