VOV WorldVOV World
វៀតណាមសងគុណចំពោះទឹកចិត្តមិត្តភក្តិអន្តរជាតិ
24/12/2013 11:30
(VOVworld)-ក្រោយពីបង្ហាញមុខសៀវភៅ “វៀត ណាមនិងទឹកចិត្តមិត្តភក្តិ” ដែលបោះពុម្ភផ្សាយ នាឆ្នាំ២០០៦
វៀតណាមសងគុណចំពោះទឹកចិត្តមិត្តភក្តិអន្តរជាតិ
(VOVworld)-ក្រោយពីបង្ហាញមុខសៀវភៅ “វៀតណាមនិងទឹកចិត្តមិត្តភក្តិ” ដែល បោះពុម្ភផ្សាយនាឆ្នាំ២០០៦ នាព្រឹកថ្ងៃទី២៤ធ្នូ នៅទីក្រុងហាណូយ សម្ព័ន្ធអង្គការ មិត្តភាពវៀតណាមបានរៀបចំតាំងពិព័ណ៍រូបគំនូលាបប្រេងស្តីអំពីមិត្ត ភក្តិអន្តរ ជាតិរបស់វៀតណាមក្នុងសត្តវត្សន៍ទី២០ចំនួន៣០ផ្ទាំង។ រូបគំនូលាបប្រេងស្តីអំពីមិត្តភក្តិអន្តរជាតិរបស់វៀតណាម (រូបថតៈ vovworld.vn)         ស្តីអំពីអត្ថន័យរបស់ការតាំងពិរព័ណ៍នេះ ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀត ណាមលោក Vu Xuan Hong បានសង្កត់ធ្ងន់ថា ការតាំងពិរព័ណ៍លើកនេះ ជា ការតបស្នងសង់គុណចំពោះមិត្តភក្តិអន្តរជាតិ រួមទាំងសម្តែងមនោសញ្ចេតនានិង គុណធម៌ “ផឹកទឹកនឹកដល់ប្រភពដើម” របស់ប្រជាជាតិវៀតណាម។