នាថ្ងៃទី ១៤ ខែឧសភា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើន (BRICS) បើកទូលាយ ក្រោមប្រធានបទ "ការកសាងភាពធន់ នវានុវត្តន៍ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព" បានបើកនៅទីក្រុងញូវដេលី ប្រទេស ឥណ្ឌា ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌា ដែលជាប្រធាន BRICS ឆ្នាំ ២០២៦។ ចូលរួមកិច្ចប្រជុំនេះមានរដ្ឋមន្ត្រីការបរទេស និងអនុរដ្ឋមន្ត្រីការបរទេស មកពីបណ្តាប្រទេសសមាជិក BRICS និងប្រទេសដៃគូ។
គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសលោកស្រី ង្វៀន មិញ ហាំង អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងវគ្គពិភាក្សា ដោយចែករំលែកទិសដៅរបស់វៀត ណាមលើការកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ដែលភ្ជាប់ទៅនឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅរបស់វៀតណាម ព្រមទាំងស្នើចេញទិសដៅសហប្រតិបត្តិការជាច្រើនរវាង BRICS និងប្រទេសដៃគូ។
ដូច្នេះ ប្រទេសនានាត្រូវពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខថាមពល និងបង្កើនភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ផលិតផលសំខាន់ៗ; អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម និងការតភ្ជាប់អន្តរទ្វីប ធានាសេរីភាព និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍តាមសមុទ្រ និងតាមផ្លូវអាកាស...។ រួមជាមួយគ្នានេះ លើកទឹកចិត្តដល់ការចែករំលែកបទពិសោធន៍ និងគំរូអភិវឌ្ឍន៍ ក៏ដូចជា លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យជាក់ស្តែង ដូចជា សន្តិសុខស្បៀង ធនធានទឹក ឱសថ និងការថែទាំសុខភាព។
កិច្ចប្រជុំនេះ បន្តសកម្មភាពរបស់ខ្លួននៅថ្ងៃទី ១៥ ខែឧសភា ជាមួយនឹងវគ្គពិភាក្សាស្តីពី "ការកែទម្រង់ប្រព័ន្ធពហុភាគី និងអភិបាលកិច្ចសកល"៕





