វៀតណាមស្នើជប៉ុនជួយឧបត្ថម្ភសុក្រិតប្រព័ន្ធច្បាប់
05/07/2012 08:05
បន្តកម្មវិធីធ្វើការនៅជប៉ុន នាយប់ថ្ងៃទី ៤ កក្តដា ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានជួបជាមួយប្រធានតុលាកាកំពុលជប៉ុន Takesaki Hironobu និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន Taki Makoto។

បន្តកម្មវិធីធ្វើការនៅជប៉ុន នាយប់ថ្ងៃទី ៤ កក្តដា ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានជួបជាមួយប្រធានតុលាកាកំពុលជប៉ុន Takesaki Hironobu និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន Taki Makoto។ ក្នុងជំនួបជាមួយប្រធានតុលាកា កំពូល ជប៉ុន Takesaki Hironobu ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះ អាងបណ្ដា លទ្ធផលនៃជំនួយឧបត្ថម្ភនិងសហប្រតិបត្តិការរបស់តុលាកាកំពុល ជប៉ុន ក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅក្នុងក្របខ័ណ្ឌគំរោងការណ៍ JICA បានរួម ចំណែកលើកកំពស់សមត្ថភាពឲ្យប្រព័ន្ធតុលាការរបស់វៀតណាមលើវិស័យជា ច្រើនសមស្របនឹងតំរូវការកែទម្រង់យុត្តិធម៌របស់វៀតណាម។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ក្រោយពីការធ្វើវិសោធនកម្មនិងបំពេញ បន្ថែមរដ្ឋធម្មនុញឆ្នាំ ១៩៩២ រដ្ឋសភាវៀតណាមនឹងប្រមូលផ្តុំទៅលើការសុក្រិត ការរៀបចំតុលាកានិងក្រមនីតិវិធី យុត្តិធម៌។ ដោយហេតុនេះ វៀតណាមមានគោល បំណងថា៖ តុលាការកំពូលជប៉ុនរួមជាមួយក្រសួងយុត្តិធម៌ជប៉ុននឹងជួយឧបនត្ថម្ភ វៀតណាមសុក្រិតប្រព័ន្ធច្បាប់រដ្ឋប្បវេណី សេដ្ឋកិច្ច ច្បាប់ស្តីពីការបណ្ដឹងតវ៉ានិង បណ្តុះបណ្ដាល ចៅក្រម អយ្យការនិងមេធាវី ពិសេសគឺជួរមេធាវីសាធារណៈមាន សមត្ថភាពគ្រប់គ្រន់តំណាងឲ្យរដ្ឋាភិបាលចូលរួមដោះស្រាយបណ្ដាជំលោះ អន្តរជាតិ៕ ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានជួបជាមួយប្រធានតុលាកាកំពុលជប៉ុន Takesaki Hironobu (Image: TTXVN)
Related






