VOV WorldVOV World
វៀតណាមស្ថិតក្នុងចំណោមវិនិយោគិនធំបំផុតចំនួន៥នៅកម្ពុជា
26/12/2012 08:18
VOV-ក្នុងឆ្នាំ២០១២ចំនួនគំរោងការរបស់វៀតណាម វិនិយោគនៅកម្ពុជា​បន្ត​បង្កើន។
វៀតណាមស្ថិតក្នុងចំណោមវិនិយោគិនធំបំផុតចំនួន៥នៅកម្ពុជា
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច ហ៊ុនសែនបានទទួលជួបវិនិយោគិនវៀតណាម         VOV-ក្នុងឆ្នាំ២០១២ចំនួនគំរោងការរបស់វៀតណាមវិនិយោគនៅកម្ពុជា​ បន្ត​បង្កើន។ នៅសន្និសីទបូកសរុបរយៈពេល៣ឆ្នាំសកម្មភាពពន្លឿនពាណិជ្ជកម្ម​ វៀត​ណាមទៅកម្ពុជាដែលបានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៥ធ្នូនៅរាជធានីភ្នំពេញ សមាគម​បណ្ដាវិនិយោគិនវៀតណាមទៅកម្ពុជា (AVIC) បានឲ្យដឹងថាទោះបី ​សេដ្ឋកិច្ច​ពិភពលោក​និងវៀតណាមជួបការលំបាកជាច្រើនក្តីប៉ុន្តែចរន្តទុន​វិនិយោគ របស់វៀត​ណាម​ទៅកម្ពុជានៅតែបង្កើនយ៉ាខ្លាំងក្លាអំពីបរិមាណនិង​តំលៃ ជាមួយ គំរោងការ​ចំនួន​១២៤​គំរោងនិងចំនួនទុនវិនិយោគសរុបជាប្រាក់​ទទួលបាន២ពាន់ ៥រយ​លាន​ដុល្លារអាមេរិក ស្ថិតក្នុងចំណោមវិនិយោគិន​បរទេស​ចំនួន៥ធំបំផុតនៅ កម្ពុជា។ ថ្លែង​មតិនៅសន្និសីទលោកស្រី មែនសំអាន​ឧបនាយករដ្ឋមន្ត្រីប្រចាំការ រាជរដ្ឋាភិបាល​កម្ពុជាបានអះអាងថា សកម្មភាព​វិនិយោគរបស់អង្គភាពអាជីវកម្ម វៀតណាមបានរួម​ចំណែកបង្កើនប្រភពទុន​វិនិយោគពីបរទេសចូលមកកម្ពុជាដោយ ឥទ្ធឈប់ឈរ។ សមាគមវិនិយោគិន​វៀតណាមទៅកម្ពុជាដាក់គោលដៅដល់ឆ្នាំ ២០១៥នឹងបង្កើន​ការ​វិនិយោគផ្ទាល់​របស់វៀតណាមចូលមកកម្ពុជាឡើងកំរិត ៤ពាន់លានដុល្លារអាមេរិក តំលៃប្រាក់​ពាណិជ្ជកម្មទ្វេភាគីទទួលបាន៥ពាន់លាន ដុល្លារអាមេរិកនិងទេសចរណ៍​មាន​កំណើន៣០%ក្នុងឆ្នាំ៕