VOV WorldVOV World
វីណេហ្ស៊ូអេឡាត្រៀមខ្លួនជាស្រេចឲ្យពិធីធ្វើសច្ចាប្រនិធានរបស់ប្រធានាធិបតី
19/02/2013 08:30
VOV-ទីភ្នាក់ងារសារព័ត៌មាន AFP (បារាំង) បាន ដកស្រងប្រភពព័ត៌មានពី​តុលាការ​យុត្តិធម៍កំពូល វីណេហ្ស៊ូអេឡា (TSJ) នាថ្ងៃទី១៨កុម្ភៈបានឲ្យដឹងថា TSJ ត្រៀមខ្លួនជាស្រេចឲ្យពិធីធ្វើសច្ចាប្រនិធានទទួល ដំណែលអណាត្តិ​២០១៣-២០១៩សំរាប់ប្រធានាធិបតី Hugo Chavez នៅមិនថាពេលណា ក្រោយពី​ថ្នាក់ដឹកនាំឆ្វេងនិយមនេះបានចាកចេញពីប្រទេសគុយបាត្រឡប់មកប្រទេសវិញនាព្រឹកថ្ងៃទី១៨កុម្ភៈ។
វីណេហ្ស៊ូអេឡាត្រៀមខ្លួនជាស្រេចឲ្យពិធីធ្វើសច្ចាប្រនិធានរបស់ប្រធានាធិបតី
ប្រធានាធិបតី Hugo Chavez ជាប់ឆ្នោតជាថ្មីម្ដងទៀតក្នុងការបោះឆ្នោតនាថ្ងៃទី៧តុលាឆ្នាំ២០១២         VOV-ទីភ្នាក់ងារសារព័ត៌មាន AFP (បារាំង) បានដកស្រងប្រភពព័ត៌មាន ពី​តុលាការ​យុត្តិធម៍កំពូលវីណេហ្ស៊ូអេឡា (TSJ) នាថ្ងៃទី១៨កុម្ភៈបានឲ្យដឹងថា TSJ ត្រៀមខ្លួនជាស្រេចឲ្យពិធីធ្វើសច្ចាប្រនិធានទទួលដំណែលអណាត្តិ​២០១៣-២០១៩សំរាប់ប្រធានាធិបតី Hugo Chavez នៅមិនថាពេលណា ក្រោយ ពី​ថ្នាក់ដឹកនាំឆ្វេងនិយមនេះបានចាកចេញពីប្រទេសគុយបាត្រឡប់មកប្រទេស វិញនាព្រឹកថ្ងៃទី១៨កុម្ភៈ។         ក្រោយពេលជាប់ឆ្នោតជាថ្មីម្ដងទៀតក្នុងការបោះឆ្នោតនាថ្ងៃទី៧តុលាឆ្នាំ ២០១២ ប្រធានាធិបតី Chavez ត្រូវវះកាត់ជំងឺមហារីកនាពាក់កណ្ដាលខែធ្នូឆ្នាំ ២០១២នៅ​ប្រទេសគុយបានិងលោកមិនអាចត្រឡប់មកប្រទេសដើម្បីធ្វើពិធី សច្ចាប្រនិធាននាថ្ងៃទី១០មករាឆ្នាំ២០១៣ដូចជាការកំណត់របស់រដ្ឋធម្មនុញ្ញ វីណេហ្ស៊ូអេឡា។ TSJ ក្រោយនោះបានយល់ព្រមឲ្យប្រធានាធិបតី Chavez ពន្យា​ពេលទទួលដំណែងដល់ពេលណាថ្នាក់ដឹកនាំរូបនេះមានសុខភាពល្អឡើងវិញ ដើម្បីធ្វើសច្ចាប្រនិធាន។         មុននោះនាថ្ងៃទី១៥កុម្ភៈរដ្ឋាភិបាល វីណេហ្ស៊ូអេឡាបានប្រកាសរូបថត របស់​ប្រធានាធិបតី Chavez ប្រកបដោយសុខភាពបរិបូរទន្ទឹមនឹងនោះបដិសេធ របស់ព័ត៌មានប្រឌិតដោយ​កំលាំង​ស្ដាំនិយមនាំចេញអំពីស្ថានភាពសុខភាព របស់លោក Chavez សំដៅទាមទា​បោះឆ្នោតមុនកាលកំណត់៕

More