វិនិយោគទុន៨រយលានដុល្លាអាមេរិកដើម្បីអភិវឌ្ឍន៍ថាមពលអគ្គិសនីខ្យល់នៅខេត្ត Ninh Thuan
15/05/2012 08:12
VOV-គណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan សហការជាមួយសម្ព័ន្ធក្រុមហ៊ុនអគ្គិសនីខ្យល់ Timar បានរៀបចំសិក្ខាសាលា “ឧទ្ទេសនាមនិងអនុវត្ត បច្ចេកវិទ្យាផលិតអគ្គិសនីខ្យល់ជឿនលឿន” របស់ Timar នៅខេត្ត Ninh Thuan នាថ្ងៃទី១៤ឧសភា។

វិនិយោគទុន៨រយលានដុល្លាអាមេរិកដើម្បីអភិវឌ្ឍន៍ថាមពលអគ្គិសនីខ្យល់នៅខេត្ត Ninh Thuan។ VOV-គណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan សហការជាមួយសម្ព័ន្ធក្រុម ហ៊ុនអគ្គិសនីខ្យល់ Timar បានរៀបចំសិក្ខាសាលា “ឧទ្ទេសនាមនិងអនុវត្ត បច្ចេកវិទ្យាផលិតអគ្គិសនីខ្យល់ជឿនលឿន” របស់Timar នៅខេត្ត Ninh Thuan នាថ្ងៃទី១៤ឧសភា។ នៅទីនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈសហប្រតិបត្តិការវិនិយោគ។ តាមនោះ សម្ព័ន្ធក្រុមហ៊ុនអគ្គិសនីខ្យល់ Timar នឹងវិនិយោគអភិវឌ្ឍន៍ផ្នែកថាមពលអគ្គិសនីខ្យល់បច្ចេកវិទ្យាថ្មីនៅ Ninh Thuan ជា មួយចំនួនទុនវិនិយោគប្រមាណ៨រយលានដុល្លារអាមេរិក ដែលគ្រោងនឹង បើកការដ្ឋានក្នុងឆ្នាំ២០១២។ នាបច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុនអគ្គិសនីខ្យល់ Timar កំពុងមានកម្មសិទ្ធិបច្ចេកវិទ្យាអគ្គិសនីថ្មីជឿនលឿនមានចំណុចខ្លាំងជាច្រើន បើប្រៀបនឹងបច្ចេកវិទ្យាប្រពៃណី៕
Related





