VOV WorldVOV World
វិបត្តិសេដ្ឋកិច្ច-ឱកាស លើកកំពស់សមត្ថភាពប្រកួតប្រជែងសំរាប់អង្គភាពអាជីវកម្ម
09/10/2012 10:51
(VOV)_នាព្រឹកថ្ងៃទី ៩ តុលា សម្ព័ន្ធសមាគមអង្គផាពអាជិវកម្ម ទីក្រុងហូជីមិញ បានរួម​សហការជាមួយ អង្គការមួយចំនួន រៀបចំសិក្ខាសាលាស្ដីពី៖ វិបត្តិសេដ្ឋកិច្ច-ឱកាស លើកកំពស់សមត្ថភាពប្រកួតប្រជែងសំរាប់អង្គភាពអាជីវកម្ម។
វិបត្តិសេដ្ឋកិច្ច-ឱកាស លើកកំពស់សមត្ថភាពប្រកួតប្រជែងសំរាប់អង្គភាពអាជីវកម្ម
(VOV)_នាព្រឹកថ្ងៃទី ៩ តុលា សម្ព័ន្ធសមាគមអង្គផាពអាជិវកម្ម ទីក្រុងហូជីមិញ  បានរួម​សហការជាមួយ អង្គការមួយចំនួន រៀបចំសិក្ខាសាលាស្ដីពី៖ វិបត្តិសេដ្ឋកិច្ច-ឱកាស លើកកំពស់សមត្ថភាពប្រកួតប្រជែងសំរាប់អង្គភាពអាជីវកម្ម។ សិក្ខាសាលា លើកនេះ គឺសំដៅវិភាគរាល់កត្តាដែលជះឥទ្ធិពលដល់សកម្មភាព​របស់អង្គភាពអាជីវ កម្ម នាបច្ចុប្បន្ន និងទិសដៅដោះស្រាយរាល់ការលំបាក ​ជំពាក់ជំពិន ដើម្បីស្ថិរភាព ផលិតកម្ម អាជីវកម្ម។  តាមអ្នកជំនាញការសេដ្ឋកិច្ចនានា ថា៖​ក្នុងសភាពការណ៍ វិបត្តិ នាបច្ចុប្បន្ន  អង្គភាពអាជីវកម្មនានា ​ជួបការ​លំបាកជាច្រើន​ ប៉ុន្តែ អង្គភាពអាជីវកម្ម ណាឆ្លងកាត់បាន ​គឺមានឱកាស​អភិវឌ្ឍន៍​ច្រើនណាស់។លោក Pham Ngoc Hung នាយករង ​សម្ព័ន្ធ​សមាគមអង្គភាពអាជីវកម្មទីក្រុងហូជីមិញ បានអោយដឹងថា៖           “ ក្នុងដំណាក់កាលវិបត្តិនាបច្ចុប្បន្ននេះ យើងត្រូវកំណត់ទិសដៅ សមរាប់អង្គ ភាពអាជីវកម្ម ស្វែងរកផ្លូវសំរាប់ខ្លួន។ សិក្ខាសាលាលើកនេះ ក៏មានគោលបំណងថា៖​ស្វែងរកឡើងវិញ ឱ​កាស​ទាំងឡាយ។ ពីព្រោះ ​វិបត្តិជា​គ្រោះ​អាសន្ត​ផង និងក៏គឺជា ឱកាសផង។ ដូច្នេះ ការស្វែងរកបណ្ដាកត្តា​ឱកាស ក្នុងវិបត្តិ ដើម្បិកសាងយុទ្ធសាស្ត្រ  អោយក្រុមហ៊ុននានាជាប្រការ​សំខាន់ណាស់។” វិបត្តិសេដ្ឋកិច្ច-ឱកាស លើកកំពស់សមត្ថភាពប្រកួតប្រជែងសំរាប់អង្គភាពអាជីវកម្ម(internet)