VOV WorldVOV World
វត្ត Vinh Nghiem ទទួលប័ណ្ណទទួលស្គាល់របស់ UNESCO។
07/10/2012 09:04
VOV-នាព្រឹកថ្ងៃទី៧តុលាបន្ទះឈើចម្លក់អក្សរ ចំនួន៣០៥០របស់វត្ត Vinh Nghiem ស្រុក Yen Dung ខេត្ត Bac Giang ត្រូវបានទទួលស្គាល់ ជាបេតិកភ័ណ្ឌម៉េម័រពិភពលោករបស់​ UNESCO។
វត្ត Vinh Nghiem ទទួលប័ណ្ណទទួលស្គាល់របស់ UNESCO។
ផ្ទាំងបន្ទះឈើបោះពុម្ភគម្ពីពុទ្ធសាសនាជាបេតិកភ័ណ្ឌម៉េម័រពិភពលោករបស់ UNESCO។        VOV-នាព្រឹកថ្ងៃទី៧តុលាបន្ទះឈើចម្លក់អក្សរចំនួន៣០៥០របស់វត្ត Vinh Nghiem ស្រុក Yen Dung ខេត្ត Bac Giang ត្រូវបានទទួលជាបេតិកភ័ណ្ឌម៉េម័រពិភពលោករបស់​  UNESCO។ នេះជាកម្រងលាបន្ទះឈើចម្លក់អក្សរធម៏ព្រះពុទ្ឋសាសនាស្តីពីគណះ និកាយត្រុកឡើមសមាធិវៀតណាម។នេះជាវត្ថុបុរាណដើមតែមួយគត់និងជាឯកសារ ដ៏ថ្លៃថ្លាដែលរួមចំណែកស្រាវជ្រាវលើវិស័យជាច្រើនដូចជា សាសនា ភាសា អក្សរសាស្ត្រ ជាដើមរបស់ជនវៀតណាមមុននេះ។ ព្រះតេជ្ជគុណ Thich Thanh Vinh អភិបាលរងវត្ត Vinh Nghiem បានឲ្យដឹងថា៖         “ព្រឹត្តិការណ៍នេះដ៏សែនសំខាន់មានចរិតលក្ខណៈផ្សព្វផ្សាយនិងឃោសនា​បណ្ដាបេតិកភ័ណ្ឌរបស់ដំបន់ ពិសេសគឺបណ្ដាផ្ទាំងបន្ទះឈើបោះពុម្ភ។ ផ្ទាំងបន្ទះ​ឈើបោះពុម្ភជាទ្រពសម្បត្តិរបស់ពុទ្ធសាសនា។”         មុននោះនាយប់ថ្ងៃទី៦តុលា នៅខេត្ត Bac Giang បានប្រព្រឹត្តទៅពិធី​ទទួល​បណ្ដាព្រឹត្តិការណ៍វប្បធម៍និងបើកទិវាបុណ្យវប្បធម៍កីឡាទេសចរណ៍បណ្ដាជន​ ជាតិខេត្ត Bac Giang លើកទី៥។ ថ្លែងមតិនៅពិធី ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Thien Nhan បានសង្កត់ធ្ងន់នូវសារៈសំខាន់នៃការអភិរក្សបណ្ដា​បេតិកភ៏ណ្ឌ ទន្ទឹមនឹងនោះស្នើរបក្សភាគប្រជាជន Bac Giang បន្តរក្សានិង​ពង្រីក​រាល់ប្រពៃណី ដើម្បីកសាង Bac Giang កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។          “ខ្ញុំស្នើរថាក្នុងរយៈពេលខាងមុខបក្សភាគរដ្ឋអំណាចនិងប្រជាជនបណ្ដាជន ជាតិខេត្ត Bac Giang បន្តសាមគ្គីភាពម្ចាស់ការច្នៃប្រឌិតអាជីវកម្មមានប្រសិទ្ធភាព​រាល់សក្ដានុភាពឧត្តមភាពអំពីដីធ្លីបដិវត្តនិងវប្បធម៍ ក្នុងនោះមានបណ្ដា​កេរ៌្ត​តំណែលដែលបានទទួលស្គាល់ថ្ងៃនេះ។ តាមរយៈនោះដើម្បី Bac Giang អភិវឌ្ឍន៍​យ៉ាងលឿនជាងលើគ្រប់វិស័យជាងនិងចីរភាពជាង៕”