VOV WorldVOV World
យថាទស្សនៃការនាំចេញរបស់វៀតណាមក្នុងឆ្នាំ ២០១៥
12/01/2015 08:47
(VOVworld) – តាមសមាគមន៍តម្បាញ់កាត់ដេរវៀតណាម បានឲ្យដឹងថា៖ ក្នុងឆ្នាំ ២០១៤ តំលៃនៃការនាំចេញតម្បាញ់កាត់ ដេររបស់វៀតណាមទៅទីផ្សារសហភាពអឺរ៉ុប (EU) ទទួលបាន ៣,៤ ពាន់លានដុល្លាអាមេរិក កើនឡើង ១៧% បើប្រៀបនឹងឆ្នាំ ២០១៣។
យថាទស្សនៃការនាំចេញរបស់វៀតណាមក្នុងឆ្នាំ ២០១៥ (Image: VNA) (VOVworld) – តាមសមាគមន៍តម្បាញ់កាត់ដេរវៀតណាមបានឲ្យដឹងថា៖ ក្នុងឆ្នាំ ២០១៤ តំលៃនៃការនាំចេញតម្បាញ់កាត់ដេររបស់វៀតណាមទៅទីផ្សារសហភាពអឺរ៉ុប (EU) ទទួលបាន ៣,៤ ពាន់លានដុល្លាអាមេរិក កើនឡើង ១៧% បើប្រៀបនឹងឆ្នាំ ២០១៣។ សមាគមតម្បាញ់កាត់ដេរវៀតណាមបានវាយតំលៃថា៖ ក្នុងឆ្នាំ ២០១៥ បន្ទាប់ពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី  (FTA) រវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ត្រូវបានចុះហត្ថលេខា តំលៃនៃការនាំចេញតម្បាញ់កាត់ដេររបស់វៀតណាមទៅ ទីផ្សារ EU គ្រោងទទួលបាន ៤ ពាន់លានដុល្លាអាមេរិក។ ក្នុងពេលនោះ គំរោងការណ៍ នាំចេញទំនិញសិប្បកម្មដំណាក់កាល ២០១០-២០១៥ ដែលក្រសួងកសិកម្ម​និង អភិវឌ្ឍន៍ជនបទវៀតណាមបានអនុម័ត បានដាក់ចេញគោដៅទទួលបានតំលៃនៃការ​នាំចេញទំនិញសិប្បកម្មគ្រោងទទួលបាន ១,៦ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៥ ។ អាមេរិក EU និងជប៉ុនគឺជាបណ្ដាទីផ្សារនាំចូលទំនិញសិប្បកម្មប្រពៃណីរបស់វៀត ណាម។ ក្រសួងកសិកម្ម​និងអភិវឌ្ឍន៍ជនបទវៀតណាមបាននាំចេញរាល់វិធានការជាក់ ស្តែងសំដៅជំរុញការនាំចេញមុខទំនិញពោលខាងលើ ក្នុងនោះប្រមូលផ្តុំទៅលើការ កសាងនិងអភិវឌ្ឍន៍តំបន់វត្ថុធាតិដើមចីរភាពនិងស្ថិរភាព ជាដើម៕