យថាទស្សសហប្រតិបត្តិការក្នុងទំនាក់ទំនងវៀតណាម-សហព័ន្ធរុស្ស៊ី
05/11/2012 08:16
(VOV) – ក្នុងឱកាសដំណើរទស្សកិច្ចជាផ្លូវការនៅ វៀតណាម នាថ្ងៃទី ៦ និងទី ៧ វិច្ឆិកានាយករដ្ឋមន្ត្រី រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev បានឆ្លើយ សម្ភាសន៍ជាមួយបណ្ដាស្ថានប័នសារ ព័ត៌មានវៀតណាមប្រចាំនៅរុស្ស៊ី។

(VOV) – ក្នុងឱកាសដំណើរទស្សកិច្ចជាផ្លូវការនៅវៀតណាម នាថ្ងៃទី ៦ និងទី ៧ វិច្ឆិកា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev បានឆ្លើយ សម្ភាសន៍ជាមួយបណ្ដាស្ថានប័នសារព័ត៌មានវៀតណាមប្រចាំនៅរុស្ស៊ី។ នាយក រដ្ឋមន្ត្រី Dmitry Medvedev បានឲ្យដឹងថា៖ គោលដៅនៃដំណើរទស្សកិច្ចនៅ វៀតណាមលើកនេះគឺសំដៅពង្រឹងទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រនិងមិត្តភាពយ៉ាង ជិតស្និតរវាងរុស្ស៊ីនិងវៀតណាម។ នាយករដ្ឋមន្ត្រី Medvedev បានឲ្យដឹងទៀតថា៖ បញ្ហាសេដ្ឋកិច្ចតត្រូវបានប្រមូលផ្តុំពិភាក្សារ។ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ ប្រេងឧស្ម័ន្ធរវាងរស្ស៊ីនិងវៀតណាម នាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Medvedev បាន ឲ្យដឹងថា៖ “ខ្ញុំគិតថា៖ យថាទស្សសហប្រតិបត្តិការលើវិស័យប្រេងឧស្ម័ន្ធគឺធំធេង។ យើងត្រូវ បើកទូលាយបណ្ដាទិសសហប្រតិបត្តិការថែមទៀត ពិសេសគឺ វិស័យបច្ចេកទេស ខ្ពស់និងរូសណ្ឋានផ្តល់ថាមពល-ឥន្ធនៈ។ ប្រសិនបើ យើងប្រមូលផ្តុំទៅលើវិស័យ សហប្រតិបត្តិការនេះ នោះ លទ្ធផលនឹងទទួលបានគឺធំធេង។ នាអនាគត យើងអាចផ្តល់ឲ្យគ្នាឧស្ម័ន្ធដុត។ នេះគឺជាបញ្ហាដែលមិត្តភិក្តវៀតណាមក៏យកចិត្ត ទុកដាក់ដែរ។” នាពេលខាងមុខ វៀតណាមនឹងចាប់ផ្ដើមបណ្ដាការចរចារអំពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធភាពពន្ធដារុស្ស៊ី-បែឡារូស-កាហ្សាក់ស្តង់ នាយករដ្ឋមន្ត្រីរុស្ស៊ីបានចាត់ទុកថានេះជារបៀបសហប្រតិបត្តិការពោពេញទៅ ដោយយថាទស្សន៍រវាងប្រទេសទាំង៤អនុញាត្តឲ្យបណ្ដាប្រទេសសហការធ្វើ សកម្មភាពក្នុងការរៀបចំផែនការនិងអនុវត្តគោលនយោបាយសេដ្ឋកិច្ច។នេះជា ដំណើរទស្សនកិច្ចនៅវៀតណាមលើកទី២របស់នាយករដ្ឋមន្ត្រី Medvedev។ ដំណើរទស្សនកិច្ចមានអត្ថន័យដ៏សែនសំខាន់ ក្នុងកាលៈទេសៈវៀតណាមនិង សហព័ន្ធរុស្ស៊ីទើបនឹងបានលើកកំរិតទំនាក់ទំនងឡើងកំរិតដៃគូរយុទ្ធសាស្ត្រ លើគ្រប់វិស័យ។ មុននោះនាខែតុលាឆ្នាំ២០១០ លោក Medvedev បានអញ្ចើញ មកបំពេញទស្សនកិច្ចនៅវៀតណាមលើថានៈជាប្រធានាធិបតីសហព័ន្ធរុស្ស៊ី៕ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev ៖ "យថាទស្សសហប្រតិបត្តិការលើវិស័យប្រេងឧស្ម័ន្ធគឺធំធេង។" (Image: Internet)
Related






