យុវវ័យក្នុងទូទាំងប្រទេសជួយជ្រោមជ្រែងសប្ដាហ៍តបស្នងសង់គុណ
20/07/2012 10:08
ជួយជ្រោមជ្រែងចំពោះសប្ដាហ៍កំពូល អំពីការងារតបស្នងសង់គុណ ក្នុងឱកាស រំលឹក ខួបលើកទី ៦៥ ទិវាយុទ្ធជនពិការ យុទ្ធជនពលី ថ្ងៃទី ២៧ កក្កដា របស់មជ្ឈឹមសម្ព័ន្ធ យុវជន យុវវ័យ ក្នុងទូទាំងប្រទេសកំពុងអនុវត្តបណ្ដាសកម្មភាពពោពេញអត្ថន័យ ជួយបណ្ដាគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី គ្រួសារគោលនយោបាយ វីរអ្នកម្តាយ វៀតណាម…។ល។

យុវវ័យក្នុងទូទាំងប្រទេសជួយជ្រោមជ្រែងសប្ដាហ៍តបស្នងសង់គុណ(http://doanthanhnien.vn/) ជួយជ្រោមជ្រែងចំពោះសប្ដាហ៍កំពូល អំពីការងារតបស្នងសង់គុណ ក្នុងឱកាស រំលឹក ខួបលើកទី ៦៥ ទិវាយុទ្ធជនពិការ យុទ្ធជនពលី ថ្ងៃទី ២៧ កក្កដា របស់មជ្ឈឹមសម្ព័ន្ធ យុវជន យុវវ័យ ក្នុងទូទាំងប្រទេសកំពុងអនុវត្តបណ្ដាសកម្មភាពពោពេញអត្ថន័យ ជួយបណ្ដាគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី គ្រួសារគោលនយោបាយ វីរអ្នកម្តាយ វៀតណាម…។ល។ សម្ព័ន្ធយុវជនខេត្ត Ha Tinh (ភាគកណ្ដាលវៀតណាម) បានទៅ សាក់សួរសុក្ខទុខ ជូនអំណោយចំពោះបណ្ដាគ្រួសារមានគុណូបការះ វីរអ្នកម្ដាយវៀត ណាម…។ល។ បងស្រី Hai Viet ប្រធានគណះកម្មការឃោសនា អប់រំសម្ព័ន្ធយុវជន ខេត្ត Ha Tinh បានអោយដឹងថា៖ “សម្ព័ន្ធយុវជនខេត្ត Ha Tinh មានឈាបនដ្ឋានចំនួន ៨ យើងខ្ញុំបានផ្សព្វផ្សាយ ដល់បណ្ដា មូលដ្ឋាន សម្ព័ន្ធយុវជន ថា ដល់ម៉ោង ១៩ និង៣០នាទី ថ្ងៃទី ២៦ កក្កដា បណ្ដាសមាជិកសម្ព័ន្ធយុវជនយុវជនក្នុងខេត្តនឹងចូលរួមពិធីអុចធូបរំលឹកវិញ្ញាណក្ខ័ណ្ឌ បណ្ដាវីរយុទ្ធជនពលី។ ក្នុងសប្ដាហ៍ តបស្នងសង់គុណនេះ យើងខ្ញុំកំពុងអនុវត្តបណ្ដា ការងារ ដូចជា ធ្វើអនាម័យបរិស្ថាននៅបណ្ដាឈាបនដ្ឋានយុទ្ធជនពលី ជូនអំណោយ កសាងនិងជួសជុលផ្ទះនៅអោយបណ្ដាគ្រួសារគោលនយោបាយ ជាដើម៕”
Related





