ការតាំងពិព័រណ៍ "ពណ៌វប្បធម៌" ដែលត្រូវបានរៀបចំឡើងដោយសារមន្ទីរវិចិត្រសិល្បៈវៀតណាម និងសារមន្ទីរគីញហ័រ នាំមកនូវទិដ្ឋភាពដ៏ទូលំទូលាយ អំពីប្រវត្តិសាស្ត្រវៀតណាម តាមរយៈវត្ថុបុរាណជាង ១៣០.០០០។
ព្រឹត្តិការណ៍នេះ បានទាក់ទាញការយកចិត្តទុកដាក់របស់អ្នកស្រាវជ្រាវអន្តរជាតិ ក៏ដូចជាអ្នកទេសចរនៅទីក្រុងហាណូយ។ តាមរយៈវត្ថុបុរាណនីមួយៗ រឿងរ៉ាវនៃវប្បធម៌អាស៊ីបូព៌ាពោរពេញទៅដោយអត្តសញ្ញាណ ត្រូវបានបង្ហាញឡើងវិញយ៉ាងរស់រវើកបំផុត។
ភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនា និងស្វែងយល់អំពីប្រវត្តិសាស្ត្រ និងវប្បធម៌វៀតណាមតាមរយៈវត្ថុបុរាណដ៏មានតម្លៃទាំងនេះ។ រូបថត៖ ធុយទៀន/VOV
តាមរយៈកន្លែងប្រធានបទចំនួនបី ការតាំងពិព័រណ៍នេះ ដូចជាកាលប្បវត្តិនៃវត្ថុបុរាណ ដែលនាំអ្នកទស្សនាចាប់ពីដើមដំបូងនៃអរិយធម៌ស្រូវដុងសឺន រហូតដល់យុគមាសនៃរាជវង្សសក្តិភូមិ Dai Viet និងប៉ះដល់សម្រស់អាថ៌កំបាំងនៃនគរចាម្ប៉ាបុរាណ។
ជាពិសេស ក្នុងចំណោមវត្ថុបុរាណចំនួន ១៣០.០០០ នៅក្នុងការតាំងពិព័រណ៍នេះ វត្តមានរបស់រតនវត្ថុជាតិដែលរដ្ឋាភិបាលទើបទទួលស្គាល់ក្នុងឆ្នាំ ២០២៥ មិនត្រឹមតែបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សបេតិកភណ្ឌក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឧទ្ទេសនាមដោយមោទនភាពដល់ពិភពលោកអំពីស្នាដៃសិល្បៈ និងសិប្បកម្មរបស់ប្រជាជនវៀតណាមសម័យបុរាណទៀតផង។
ឈុតអាវក្រោះសំរិទ្ធនៃវប្បធម៌ដុងសឺន មានអាយុកាលប្រហែលសតវត្សរ៍ទី ១ មុនគ.ស ដល់សតវត្សរ៍ទី ១ នៃគ.ស។
ស្លាបព្រាសំរិទ្ធត្រូវបានឆ្លាក់ជាមួយនឹងលំនាំដ៏ប្រណិត។
វត្ថុបុរាណរួមចំណែកបង្ហាញឡើងវិញនូវជីវភាពប្រចាំថ្ងៃ និងវប្បធម៌របស់ប្រជាជនវៀតណាមបុរាណ។
ចំណុចលេចធ្លោមួយនៃការតាំងពិព័រណ៍គឺរូបសំណាករបស់ព្រះបាទ លីថាញ់តុង (សតវត្សរ៍ទី ១១) ដែលត្រូវបានឧទ្ទេសនាមដល់សាធារណជនជាលើកដំបូង។
កន្លែងតាំងពិព័រណ៍នេះ បានបង្ហាញឡើងវិញនូវលំហូរវប្បធម៌វៀតណាមចាប់ពីវប្បធម៌ដុងសឺន អរិយធម៌ Dai Viet ក្នុងសម័យ លី-ត្រាន់-ឡេសូ រហូតដល់វប្បធម៌ចាម្ប៉ា ជាមួយនឹងវត្ថុបុរាណជាច្រើនដែលមានតម្លៃប្រវត្តិសាស្ត្រ និងសិល្បៈវិសេសវិសាល។ (នៅក្នុងរូបថត៖ ក្បាលព្រះសិវៈសំរិទ្ធពីវប្បធម៌ចាម្ប៉ា សតវត្សទី១១-១២)។
យោងតាមគណៈរៀបចំ "ពណ៌នៃវប្បធម៌" មិនគ្រាន់តែជាការតាំងពិព័រណ៍សិល្បៈនោះទេ។ ការតាំងពិព័រណ៍នេះឆ្ពោះទៅរកការបញ្ជូនសារខាងស្មារតី ដ៏ជ្រាលជ្រៅដែលជីដូនជីតាបន្សល់ទុកមក ដើម្បីដាស់មោទនភាពជាតិ និងការយល់ដឹងអំពីការអភិរក្សបេតិកភណ្ឌ។
នេះក៏ជាជំហានដ៏សំខាន់ ដោយបង្កើតបុព្វបទសម្រាប់វៀតណាមក្នុងការសាងសង់សារមន្ទីរទំនើបទ្រង់ទ្រាយធំមួយ ដើម្បីថែរក្សា និងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌វៀតណាមយ៉ាងមានប្រសិទ្ធភាពដល់ពិភពលោក។
ការតាំងពិព័រណ៍ "ពណ៌នៃវប្បធម៌" នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦៕








