ចាប់ពីថ្ងៃទី ៦ ដល់ទី ៧ ខែកញ្ញា ក្រុមការងារអន្តរផ្នែក (គណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ (IUU) របស់ក្រសួងការពារប្រទេស) ដឹកនាំដោយលោកវរសេនីយ៍ឯក Bui Yen Tinh អនុប្រធានស្នងការកលយុទ្ធ អគ្គសេនាធិការដ្ឋាន បានចុះត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅក្នុងតំបន់ប៉ុស្តិ៍ការពារព្រំដែន Song Doc និងបញ្ជាការដ្ឋានការពារព្រំដែនខេត្ត Ca Mau។ ថ្លែងនៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ca Mau លោកវរសេនីយ៍ឯក Bui Yen Tinh បានស្នើថា នាពេលខាងមុខ អង្គភាពនានា ត្រូវប្រមូលផ្ដុំកម្លាំង និងមធ្យោបាយ ដើម្បីបន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពនូវការដឹកនាំរបស់រដ្ឋាភិបាល ក្រសួងការពារប្រទេស បញ្ជាការដ្ឋានការពារព្រំដែន និងខេត្ត Ca Mau ស្តីពីការងារប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ (IUU)។
លោកវរសេនីយ៍ឯក Bui Yen Tinh ក៏បានស្នើឱ្យរក្សាការអនុវត្តយ៉ាងតឹងរ៉ឹងនូវនីតិវិធីត្រួតពិនិត្យ គ្រប់គ្រងនាវានេសាទ គ្រប់គ្រងមនុស្ស និងយានយន្តដែលចេញចូលពីកំពង់ផែយ៉ាងដិតដល់ ហើយជាដាច់ខាតមិនបណ្ដោយឲ្យនាវាដែលមិនបំពេញតាមនីតិវិធី និងលិខិតឯកសារត្រឹមត្រូវ ចេញទៅសមុទ្រនោះឡើយ។ ជាពិសេស ចាំបាច់ត្រូវបង្កើននិងជំរុញបន្ថែមទៀតនូវការងារឃោសនា ចលនាប្រជាជន ដោយផ្តោតលើម្ចាស់នាវានេសាទ និងប្រធានក្រុមនាវិក ដើម្បីលើកកំពស់ការយល់ដឹង ដោយធានាថាអ្នកនេសាទ ១០០% យល់ដឹងអំពីបទប្បញ្ញត្តិច្បាប់ជាមូលដ្ឋានទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៕





