នោះគឺជា សិប្បកម្ម Cham ជាកន្លែងដែលយុវជនមួយក្រុមកំពុងបង្កើតស្នាដៃសិល្បៈបៃតងដោយអន្ទះសារ ក្នុងបំណងចង់ធ្វើឱ្យអនុផលកសិកម្មវៀតណាមរស់រានមានជីវិតឡើងវិញ និងនាំយកតម្លៃនៃសិល្បៈសិប្បកម្មប្រពៃណីចូលទៅក្នុងជីវភាពសម័យទំនើប។
យុវជននៅសិប្បកម្ម Cham បានចំណាយពេលច្រើនក្នុងការស្វែងរកសម្ភារៈពីធម្មជាតិផ្សេងៗគ្នាពីភូមិសិប្បកម្មប្រពៃណី។ សរសៃចេកត្រូវបានពួកគេជ្រើសរើស ដោយសារតែវាមានលក្ខណៈប្រើប្រាស់បានយូរ រូបរាងស្តើង ភាពធន់នឹងសំណើមនិងផ្សិតធម្មជាតិ ហើយមិនប៉ះពាល់ដល់បរិស្ថាន។ នេះជាប្រភពវត្ថុធាតុដើមដ៏សម្បូរបែបនៅក្នុងតំបន់ជាច្រើននៃប្រទេសវៀតណាម ប៉ុន្តែនៅតែថ្មីថ្មោងនៅក្នុងវិស័យសិប្បកម្មវិចិត្រសិល្បៈ។ អ្នកស្រី Tran Thu Trang ស្ថាបនិក "សិប្បកម្ម Cham" បានឲ្យដឹងថា៖
“យើងច្រើនតែមើលឃើញស្រទបចេក ដែលជាផ្នែកធំបំផុតនៃដើមចេក ក្លាយជាអនុផលកសិកម្មបន្ទាប់ពីរដូវប្រមូលផលនីមួយៗ។ ហើយអនុផលមានតម្លៃទាបម៉ែនទែន។ ក្នុងនាមជាមនុស្សម្នាក់ដែលធ្វើការក្នុងវិស័យរចនា ខ្ញុំក៏បានសួរខ្លួនឯងថា "តើខ្ញុំអាចធ្វើអ្វីបានជាមួយស្រទបចេកនេះ?" ដើម្បីប្រែក្លាយស្រទបចេក ដែលជាអនុផលកសិកម្ម ទៅជាផលិតផលមានតម្លៃល្អជាង ខ្ញុំបានស្រាវជ្រាវពីរបៀបប្រើប្រាស់វានៅក្នុងស្នាដៃសិល្បៈ”។
គម្រោង "Sen Soi Sinh" (ផ្កាឈូក - សរសៃ - កើតឡើងវិញ) គឺជាទិសដៅអភិវឌ្ឍន៍មួយនៅក្នុងសិល្បៈបៃតងនៅសិប្បកម្ម ។ ក្រុមយុវជនបានប្រើប្រាស់សរសៃចេកដើម្បីបង្កើតជាថូផ្កាឈូក គំនូរស្រះផ្កាឈូក ចង្កៀងស្លឹកឈូក ជាដើម។ ប្រសិនបើផ្កាឈូកដែលដុះចេញពីភក់ តំណាងឱ្យភាពធន់ និងកម្លាំងខ្លាំងក្លារបស់ប្រជាជនវៀតណាម នោះ ផ្កាឈូកដែលធ្វើពីសរសៃចេក បង្កប់នូវអត្ថន័យនៃការកើតឡើងវិញ ពីវត្ថុធាតុដើមដែលហាក់ដូចជាត្រូវបានគេបោះចោល។ ស្នាដៃសិល្បៈ "Sen Soi Sinh" ត្រូវបានប្រើប្រាស់សម្រាប់ការតុបតែងនៅក្នុងផ្ទះ សណ្ឋាគារ និងភោជនីយដ្ឋាន។ អ្នកស្រី Tran Thu Trang ស្ថាបនិក សិប្បកម្ម Cham បានចាត់ទុកថា៖
ដោយមានផ្នត់គំនិតដ៏ឥតងាករេតាំងពីដើមដំបូងមក នោះគឺការប្រើប្រាស់សម្ភារៈកសិកម្មវៀតណាម ដូច្នេះយើងបានផ្សំសរសៃចេកដើម្បីធ្វើជាផ្កាឈូក។ ស្លឹកឈូកត្រូវបានធ្វើពីសម្ភារៈក្រដាសធ្វើដោយដៃបែបប្រពៃណីដូចជា ក្រដាស do ក្រដាស giang និងក្រដាសចេក។ ក្រដាសចេកគឺជាប្រភេទក្រដាសដ៏ល្អមួយដែលយើងពេញនិយមប្រើប្រាស់ នៅក្នុងការរចនា ដោយសារតែភាពស្វិតស្វាញ ភាពធន់ និងផ្ទៃពិសេសរបស់វា។
ក្រៅពីសរសៃចេក សិប្បកម្ម Cham ក៏ប្រើប្រាស់ក្រដាសធ្វើដោយដៃពីសរសៃរុក្ខជាតិ និងសម្ភារៈកែច្នៃឡើងវិញជាច្រើនទៀត ដើម្បីបង្កើតផលិតផលតុបតែងលម្អ និងគ្រឿងសិប្បកម្មដោយមានរចនាប័ទ្មសាមញ្ញនិងជិតស្និទ្ធ។ លើសពីនេះ សិប្បកម្ម Cham ក៏បានរៀបចំសិក្ខាសាលាសិប្បកម្ម និងការតាំងពិព័រណ៍ ដើម្បីរួមចំណែកជួយមនុស្សជាច្រើនឱ្យទទួលយកបទពិសោធន៦ និងស្វែងយល់ពីតម្លៃនៃការកែច្នៃឡើងវិញ និងការប្រើប្រាស់ប្រកបដោយចីរភាព។ អ្នកស្រី Bui Thanh Hue អ្នកទទួលបន្ទុកផ្នែកទំនាក់ទំនងនៅ “សិប្បកម្ម Cham” បានចែករំលែកថា៖
“យើងជាសិប្បកម្មផងនិងជាហាងផង ដូច្នេះវាជាកន្លែងច្នៃប្រឌិតបើកចំហសម្រាប់មនុស្សគ្រប់គ្នា។ ជារៀងរាល់ខែ "សិប្បកម្ម Cham” តែងតែរៀបចំពិព័រណ៍ និងសិក្ខាសាលា។ យើងក៏រៀបចំផលិតផលដែលមានការបកស្រាយជាពីរភាសាសម្រាប់អតិថិជនបរទេសផងដែរ។ យើងបានស្វែងយល់ពីតម្រូវការរបស់អតិថិជនបរទេស។ ជំនួសឱ្យការទិញថូផ្កាឈូកទាំងមូល ពួកគេ ត្រូវការតែផ្កាឈូកខ្លួនឯងប៉ុណ្ណោះ។ នាពេលខាងមុខ យើងក៏នឹងផលិតនូវផលិតផលតូចៗ ដូចជា កងដៃតុបតែងពីផ្កាឈូក និងសរសៃចេក”។
មិនត្រឹមតែរួមចំណែកដល់ការប្រើប្រាស់អនុផលកសិកម្មមួយចំនួនធំប៉ុណ្ណោះទេ ថែមទាំងក៏បង្កើតការងារសម្រាប់កម្មកររាប់រយនាក់មកពីសហគមន៍ និងសហករណ៍ នៅតាមតំបន់វត្ថុធាតុដើមទៀតផង។ ផលិតផលរបស់ សិប្បកម្ម Cham ក៏ទទួលបានការនិយមចូលចិត្តពីអតិថិជនផងដែរ។
“ផ្កាឈូករបស់ជនជាតិវៀតណាមមានភាពប្រណិតបំផុតរួចទៅហើយ ប៉ុន្តែក្រុមមិត្តវ័យក្មេងនេះ បានប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដើម្បីបង្កើតផលិតផលដែលនាំមកនូវអារម្មណ៍ផាសុខភាពនិងជិតស្និទ្ធ។ រចនាសម្ព័ន្ធ និងរូបរាងគឺដូចនឹងផ្កាឈូកពិតៗ ប៉ុន្តែដោយសារតែវាធ្វើពីវត្ថុធាតុដើមធម្មជាតិ វាមានសម្រស់ប្លែក និងប្រើប្រាស់បានយូរ”។
“ខ្ញុំក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ពីព្រោះសម្ភារៈដែលបង្កើតជាផ្ទាំងគំនូរ និងថូផ្កាឈូក របស់សិប្បកម្ម Cham នេះ ត្រូវបានធ្វើពីដើមចេក ដែលជាអនុផលកសិកម្ម។ របៀបច្នៃប្រឌិតសិល្បៈរបស់ពួកគេ គឺមានលក្ខណៈប្លែកតែមួយគត់ ប៉ុន្តែពោរពេញទៅដោយដួងព្រលឹងរបស់ជនជាតិវៀតណាម”។
ជាមួយនឹងសារ "ពីសិល្បៈបៃតងទៅកាន់បេះដូងបៃតង" ក្រុមយុវជននៃ សិប្បកម្ម Cham មានបំណងចង់ឲ្យមនុស្សកាន់តែច្រើននឹងរស់នៅកាន់តែជិតស្និទ្ធជាមួយធម្មជាតិ និងចេះគោរព ធនធាននៅជុំវិញខ្លួនឯងផងដែរ។ ការការពារបរិស្ថានត្រូវចាប់ផ្តើមជាមួយនឹងការផ្លាស់ប្តូរតិចតួចក្នុងជីវភាពប្រចាំថ្ងៃ ចាប់ពីការប្រើប្រាស់វត្ថុធាតុដើមចាស់ៗឡើងវិញ រហូតដល់ការគោរពផលិតផលសិប្បកម្ម៕








