លោកស្រី Norrinee Ruangnoo អនុប្រធានសហព័ន្ធអ្នកកាសែតថៃ បានចែករំលែកថា គណៈប្រតិភូថៃមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះមុខមាត់នៃទីក្រុងកំពង់ផែនេះ។ ទីក្រុង Hai Phong មានភាពស្រដៀងគ្នាជាច្រើនជាមួយទីក្រុងកំពង់ផែសំខាន់ៗរបស់ថៃដូចជា Si Racha ឬ Laem Chabang ប៉ុន្តែនៅតែរក្សាបាននូវសញ្ញាសម្គាល់ដ៏វិសេសវិសាលនៃវប្បធម៌ និងរបៀបរស់នៅរបស់ខ្លួន។
«នេះជាលើកដំបូងហើយ ដែលយើងបានមកទស្សនាទីក្រុង Hai Phong។ មុនពេលមកដល់ យើងបានស្រាវជ្រាវអំពីទីក្រុងនេះ។ នៅពេលបានឃើញដោយផ្នែកផ្ទាល់ យើងពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់ទីក្រុង។ យើងបានឃើញថា ទីក្រុង Hai Phong និង Si Racha ឬ Laem Chabang ក្នុងខេត្ត Chonburi ប្រទេសថៃ គឺស្រដៀងគ្នាខ្លាំងណាស់ ពីព្រោះទាំងពីរជាទីក្រុងកំពង់ផែ ដែលមានវប្បធម៌និងរបៀបរស់នៅស្រដៀងគ្នា។ នាពេលអនាគត ខ្ញុំសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាង Hai Phong និងបណ្តាខេត្តឆ្នេរសមុទ្រនៃប្រទេសថៃ ជាពិសេសនៅក្នុងវិស័យផ្សព្វផ្សាយ”។
សម្រាប់អ្នកកាសែត Kittanawapaan Vachirabaanklang ពិធីករផ្នែកកីឡានៃកាសែត Thai Post ហៃផុងគឺជាទីក្រុងដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយនៅវៀតណាមនាពេលបច្ចុប្បន្ននេះ។ ទោះបីជាបានមកទស្សនាទីក្រុងនេះជាំលើកដំបូងក៏ដោយ លោកមានអារម្មណ៍យ៉ាងច្បាស់អំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន ទេសចរណ៍ និងគុណភាពជីវផាពរស់នៅ។
«កាលពីមុន ខ្ញុំដឹងតែទីក្រុងហូជីមិញ និងទីក្រុងហាណូយប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះខ្ញុំមើលឃើញទីក្រុងហៃផុងជាទីក្រុងជួរមុខ និងជាគោលដៅកំពូលសម្រាប់អ្នកទេសចរផងដែរ។ ទាំងអស់ ពិតជាអស្ចារ្យណាស់។ ដូចដែលខ្ញុំបានលើកឡើងកាលពីមុននោះ ដោយពិចារណាលើកត្តាជាច្រើនដូចជាប្រព័ន្ធដឹកជញ្ជូន ខ្ញុំមើលឃើញថានេះជាទីក្រុងដែលមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា។ ខ្ញុំជឿជាក់ថា ទីក្រុងហៃផុងនឹងអភិវឌ្ឍកាន់តែច្រើននាពេលអនាគត»។
មិនត្រឹមតែគណៈប្រតិភូថៃប៉ុណ្ណោះទេ ប៉ុន្តែភ្ញៀវមកពីប្រទេសឡាវក៏បានកោតសរសើរទីក្រុងកំពង់ផែនេះផងដែរ។ លោក Vilakone Chittakone សមាជិកនៃគណៈប្រតិភូអ្នកសារព័ត៌មានឡាវ បានឱ្យដឹងថា៖ «ប្រការដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុតអំពីទីក្រុងហៃផុង គឺការអភិវឌ្ឍរបស់ទីក្រុង ដែលឆ្លុះបញ្ចាំងតាមរយៈផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលមានការអភិវឌ្ឍយ៉ាងខ្លាំងបើប្រៀបធៀបនឹងប្រទេសឡាវ។ ប្រការទីពីរដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍គឺមនោសញ្ចេតនាយ៉ាងកក់ក្តៅរបស់ប្រជាជនវៀតណាម។ ទោះបីជាយើងមិននិយាយភាសាវៀតណាមក៏ដោយ ប្រជាជននៃប្រទេសទាំងពីរនៅតែមានសេចក្តីស្រឡាញ់ពិសេស និងការយោគយល់គ្នាទៅវិញទៅមក ដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែពិសេស។ រាល់ពេលដែលខ្ញុំមកវៀតណាម ខ្ញុំសុទ្ធតែមានអារម្មណ៍នូមនោសញ្ចេតនាទាំងនោះ។ ហើយទីបី គឺម្ហូបអាហារនៅទីនេះមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងណាស់»។
ក្នុងពេលនោះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានសម្តែងការភ្ញាក់ផ្អើលចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃតំបន់ឧស្សាហកម្មនានានៅទីក្រុងហៃផុង ប៉ុន្តែទីក្រុងនៅតែរក្សាបាននូវតម្លៃវប្បធម៌ និងជីវភាពសហគមន៍ដ៏វិសេសវិសាលផងដែរ។
«នៅពេលខ្ញុំមកដល់ទីក្រុងហាយហ្វុង ខ្ញុំមានការចាប់អារម្មណ៍លើចំណុចចំនួន ២។ ទីមួយ គឺការអភិវឌ្ឍនៃបន់ឧស្សាហកម្មរបស់ទីក្រុង។ ទីពីរ គឺការថែរក្សាតម្លៃប្រពៃណីរបស់ប្រជាជនទីក្រុង។ មានហាងលក់អាហារជាច្រើនរបស់ប្រជាជនបើទោះបីជាមានទំហំតូចៗក៏ដោយ ប៉ុន្តែពួកគេបើកលក់ដូរនៅក្បែរគ្នា ដោយភាពរួសរាយរាក់ទាក់ និងស្និទ្ធស្នាលខ្លាំងណាស់។ ខ្ញុំមានទម្លាប់មួយគឺ រាល់ពេលទៅដល់ទីកន្លែងណាមួយ ខ្ញុំតែងតែមានស្នាដៃ និងអត្ថបទអត្ថាធិប្បាយអំពីទេសចរណ៍ ទេសភាព ក៏ដូចជាជីវភាពរស់នៅខាងសេដ្ឋកិច្ច-សង្គមរបស់ប្រជាជននៅទីនោះ ផ្ញើជូនដល់ប្រជាជនកម្ពុជា»។
ចាកចេញពីទីក្រុងហៃផុងក្រោយប៉ុន្មានថ្ងៃឆ្លងបទពិសោធន៍របស់ពួកគេ អ្នកកាសែតអាស៊ានជឿជាក់ថា សកម្មភាពដូចជាកម្មវិធីនេះមិនត្រឹមតែរួមចំណែកដល់ការពង្រឹងសាមគ្គីភាពក្នុងចំណោមអ្នកកាសែតក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើជាស្ពានវប្បធម៌ដ៏មានប្រសិទ្ធភាពរវាងបណ្តាប្រទេសក្នុងតំបន់ទៀតផង។ ពួកគេនឹងយករឿងរ៉ាវអំពីទីក្រុងកំពង់ផែដ៏ស្វាហាប់ បើកចំហរ និងអភិវឌ្ឍយ៉ាងឆាប់រហ័ស ដើម្បីណែនាំដល់សាធារណជននៅប្រទេសខ្លួន។ ពីទស្សនៈរបស់អ្នកកាសែត ទីក្រុងហៃផុងមិនត្រឹមតែលេចចេញជាមជ្ឈមណ្ឌលឧស្សាហកម្ម ឡូជីស្ទិក និងទេសចរណ៍ដ៏សំខាន់របស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីក្រុងដែលសម្បូរទៅដោយអត្តសញ្ញាណ រួសរាយរាក់ទាក់ និងពោរពេញដោយសក្តានុពលក្នុងដំណើរការធ្វើសមាហរណកម្មតំបន់ និងអន្តរជាតិផងដែរ៕







