VOV WorldVOV World
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
14/04/2026 07:48
[VOVWORLD] - នៅព្រឹកព្រលឹមថ្ងៃទី១៤ ខែមេសា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី វៀតណាមលោក ឡេ មិញហ៊ឹង (Le Minh Hung)។
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
Thủ tướng Slovakia Robert Fico phát biểu tại cuộc gặp gỡ báo chí hai nước, sáng 13/4 - Ảnh: VGP លោក រ៉ូប៊ឺត ហ្វីកូ នាយករដ្ឋមន្ត្រីស្លូវ៉ាគី ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួម នៅព្រឹកថ្ងៃទី១៣ ខែមេសា។ (រូបថត៖ VGP) ក្នុងអំឡុងពេលស្នាក់នៅវៀតណាម លោកនាយករដ្ឋមន្ត្រី រ៉ូប៊ឺត ហ្វីកូ បានចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងបានដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅវិថី Bac Son (ហាណូយ)។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានទទួលជួបនាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក រ៉ូប៊ឺត ហ្វីកូ ហើយរួមជាមួយលោកនាយករដ្ឋមន្រ្តីចូលរួមកម្មវិធីប្រគំតន្ត្រីមិត្តភាពវៀតណាម-ស្លូវ៉ាគី។ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានទទួលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក រ៉ូប៊ឺត ហ្វីកូ ព្រមទាំងបានធ្វើជាសាក្សីនៅពិធីផ្លាស់ប្តូរឯកសារសហប្រតិបត្តិការចំនួន ៦ រវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកម្ពស់ទំនាក់ទំនងវៀតណាម-ស្លូវ៉ាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។ នៅក្នុងបណ្ដាជំនួប ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តន៍ភ្លាមៗនូវកិច្ចព្រមព្រៀងដែលបានសម្រេច ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការពារជាតិ សន្តិសុខ ឧស្សាហកម្ម ថាមពលកកើតឡើងវិញ ទេសចរណ៍ កសិកម្មបច្ចេកវិទ្យាខ្ពស់ និងបញ្ញាសិប្បនិម្មិត (AI)។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រតិបត្តិតាមច្បាប់អន្តរជាតិ ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ; ជំរុញការដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើការសន្ទនា កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមកផងដែរ៕
TAG
VOV/VOVWORLD/នាយករដ្ឋមន្រ្តី/ស្លូវ៉ាគី/ដំណើរទស្សនកិច្ច/វៀតណាម

More