អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញជួបជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនលោកវ៉ាង ហ៊ូ នីង
14/04/2026 12:43
[VOVWORLD] - នៅរសៀលថ្ងៃទី ១៤ មេសា នៅសាលប្រជុំប្រជាជនធំនៃទីក្រុង ប៉េកាំង ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន តបតាមការអញ្ជើញរបស់អគ្គលេខាបក្សប្រធានរដ្ឋចិនលោក ស៊ី ជីនពីង អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញជួបជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេស ចិនលោកវ៉ាង ហ៊ូនីង (Wang Huning)។

260414_am_24_1.jpeg អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញជួបជាមួយជួបជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនលោកវ៉ាង ហ៊ូនីង (រូបថត៖ ថុង ញ៉ាត់/TTXVN) នៅក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានអះអាងថា វៀតណាមមានបំណងថា តាមរយៈដំណើរទស្សនកិច្ចនេះ នឹងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយ បង្កើតកម្រិតថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយនឹងការតភ្ជាប់ទូលំទូលាយ ជ្រាលជ្រៅជាង និងរួមគ្នាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ក៏បានស្នើឲ្យភាគីទាំងពីរថា ទន្ទឹមនឹងការបើកទូលាយរាល់វិស័យសហប្រតិបត្តិការប្រពៃណីដូចជាពាណិជ្ជកម្មនិងវិនិយោគ ភាគីទាំងពីរគួរតែខិតខំបង្កើតរបកគំហើញថ្មីៗ នៅក្នុងវិស័យថ្មីៗ ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាពិសេសផ្លូវដែក; ជំរុញកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យាយុទ្ធសាស្ត្រដូចជា បញ្ញាសិប្បនិម្មិត (AI) ការគណនាកង់ទិច ស៊ីមីកុងដុកទ័រ និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់...។ រីឯខ្លួនវិញ ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនលោកវ៉ាង ហ៊ូនីងបានបញ្ជាក់ថា ចិនតែងតែចាត់ទុកទំនាក់ទំនងជាមួយវៀតណាមជាអាទិភាពនៅក្នុង គោលនយោបាយការបរទេសជិតខាងរបស់ខ្លួន។ លោកបានស្នើឱ្យភាគីទាំងពីរយល់យ៉ាងច្បាស់លាស់អំពីទិសដៅនៃការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី រួមគ្នាលើកកម្ពស់បុព្វហេតុនៃទំនើបកម្មសង្គមនិយមនៅក្នុងប្រទេសនីមួយៗ; បង្កើនបន្ថែមទៀតនូវការតភ្ជាប់ជាយុទ្ធសាស្ត្រ ជាពិសេសការផ្តល់អាទិភាពដល់ការបង្កើនល្បឿននៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចឌីជីថល។ ចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រីកការនាំចូលទំនិញ ជាពិសេសផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ពីប្រទេស វៀតណាម និងលើកទឹកចិត្តសហគ្រាសឱ្យពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកនៅក្នុងប្រទេសវៀតណាម៕
TAG
VOV/VOVWORLD/អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម/ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន/លោកវ៉ាង ហ៊ូ នីង
Related




.jpg)
