VOV WorldVOV World
ពិធីអរគុណឪពុកម្ដាយក្មេករបស់ជនជាតិ Co Tu នៅខេត្ត Quang Nam
06/12/2021 08:03
(VOVWORLD) - ជនជាតិ Co Tu រស់នៅដោយចេះដឹងគុណស្រ័យគ្នាជានិច្ច។ បន្ទាប់ពី ប្ដីប្រពន្ធរៀបការរួចមក ក្រុមគ្រួសារខាងកូនកំលោះនិងកូនក្រមុំតែងតែទៅសាក សួរសុខទុក្ខគ្នាទៅវិញទៅមកដើម្បីរឹតបន្តឹងមនោសញ្ចេតនាឲ្យកាន់តែជិតស្និទ្ធ ថែមទៀត។ ប្រការពិសេសគឺ គ្រួសារកូនកំលោះនឹងធ្វើពិធីអរគុណឪពុកម្ដាយ ក្មេកដោយសត្វក្របីមួយក្បាល។ នេះគឺជាលក្ខណៈស្រស់ស្អាតនៅក្នុងជីវភាព វប្បធម៌របស់ជនជាតិ Co Tu នៅខេត្ត Quang Nam។
គ្រួសារកូនកំលោះនឹងធ្វើពិធីអរគុណឪពុកម្ដាយក្មេកដោយសត្វក្របីមួយក្បាល។ (រូបថត៖ baoyenbai.com.vn) នាចុងឆ្នាំ ស្របពេលបានសម្រេចរួចរាល់ការងារស្រែចម្ការ គ្រួសារខាងដន្លង ជនជាតិ Co Tu នឹងធ្វើដំណើរសាកសួរសុខទុក្ខគ្នាទៅវិញទៅមក។ ជនជាតិ Co Tu ចាត់ទុកថា ការសួរសុខទុក្ខគ្នាត្រឹមតែជាកិច្ចការតូចតាចប៉ុណ្ណោះ ប៉ុន្តែតាមរយៈ នោះ ពួកគេមានឱកាសចែករំលែកជាមួយគ្នាអំពីជីវភាព ដែលជួយឲ្យវង្សត្រកូល ទាំងពីរកាន់តែជិតស្និទ្ធគ្នាថែមទៀត។ ដូច្នេះ បន្ទាប់ពីពិធីរៀបអាពាហ៍ពិពាហ៍ ដន្លង ទាំងសង្ខាងតែងតែមានទំលាប់ទៅសាកសួរសុខទុក្ខគ្នាដើម្បីថែរក្សាទំនាក់ទំនងដ៏ល្អប្រសើរនេះ។ លោកបណ្ឌិត Luu Hung អតីតនាយរករងនៃសារមន្ទីរជនជាតិ វិទ្យាវៀតណាម បានចែករំលែក ថា៖

More