ប្រជាជនភូមិ Hin ខិតខំប្រឹងប្រែងអភិរក្សតម្លៃវប្បធម៌ជនជាតិ
22/11/2021 08:20
(VOVWORLD) - ភូមិ Hin ចំណុះសង្កាត់ Chieng An ទីក្រុង Son La ខេត្ត Son La តាំងពីយូរ លង់ណាស់មកហើយ ត្រូវបានគេស្គាល់ដល់ជាទីកន្លែងប្រមូលផ្ដុំសិប្បករសិប្ប ការិនីច្រៀងចម្រៀងប្រជាប្រិយជនជាតិ Thai សិប្បករផ្លុំខ្លុយ ផ្លុំត្រែនិងលេងចាបី ខ្សែ២ជាច្រើនជំនាន់។ នេះជាលទ្ធផលនៃដំណើរការច្រើនឆ្នាំដែលអាជ្ញាធរនិងប្រជាជនស្រុះ ចិត្តគំនិត ខិតខំព្យាយាមអភិរក្សនិងពង្រីកតម្លៃវប្បធម៌ជនជាតិ។
ក្រុមសិល្បៈភូមិ Hin ហាត់បទរបាំ xoe បុរាណ។ (រូបថត៖ VOV) ដើម្បីរក្សាទុកបទចម្រៀងប្រជាប្រិយ របាំ ភាសានិយាយ និងភាសា សរសេររបស់ជនជាតិ Thai ជូនដល់ជំនាន់កូនចៅឲ្យបានគង់វង្សជារៀងរហូត ចាប់តាំងពីខែ តុលាឆ្នាំ២០២០ ក្លឹប “អភិរក្សនិងពង្រីកតម្លៃវប្បធម៌ជនជាតិ Thai” នៃភូមិ Hin សង្កាត់ Chieng An ទីក្រុង Son La ត្រូវបានបង្កើតឡើងដោយមានសមាជិក សមាជិកាចំនួន៨៥នាក់។ សមាជិកសមាជិកាក្លឹបសុទ្ធតែជាមនុស្សដែលមានការ ជក់ចិត្តនិងស្រឡាញ់វប្បធម៌ អក្សរសាស្ត្រសិល្បៈប្រជាប្រិយ។ បន្ទាប់ពីបានបង្កើត រួមជាមួយការរក្សារបាំសហសម័យដ៏ពេញនិយមរបស់ ប្រជាជន ក្លឹបក៏បានស្ដារឡើងវិញរបាំ xoe បុរាណរបស់ជនជាតិ Thai នៅខេត្ត Son La ទៀតផង។បទរបាំ xoe បុរាណទាំងនោះ មានប្រភពដើមពីពិធីបុណ្យ សែន ភូមិ ដែលតែងតែបានរៀបចំឡើងនៅដើមនិទាឃរដូវនៃឆ្នាំថ្មី។ បន្ទាប់ពីអំណរ សាទរបុណ្យតេតប្រពៃណីរួចរាល់ ប្រជាជនធ្វើពិធី “long tong” (ចុះទៅវាលស្រែ) ហើយមុនពេលចូលរដូវដាំដុះដំណាំថ្មី អ្នកភូមិទាំងអស់គ្នាតែងតែធ្វើពិធី សែន ភូមិ ដើម្បីបួងសួងសុំឲ្យអាកាសធាតុអំណោយផល មានរដូវប្រមូលផលបាន ច្រើន ហើយអ្នកភូមិគ្រប់រូបមានសុខភាពល្អបរិបូរណ៍។ បន្ទាប់ពីសម្រេចរួចរាល់ ផ្នែកពិធីការ ប្រជាជនរៀបចំផ្នែកបុណ្យដោយមានការលេងល្បែងកំសាន្ត កាន់ ដៃគ្នារាំរបាំ xoe ប្រកបដោយក្ដីសប្បាយរីករាយ។ លោកស្រី Lo Thi Tam សមាជិកាក្លឹបបានឲ្យដឹងថា៖
Related








