VOV WorldVOV World
រក្សាសំឡេងចាប៉ីលាន់លឺរន្ទឺជារៀងរហូត
30/06/2025 07:36
(VOVWORLD) - ចាប៉ី គឺជាឧបករណ៍ភ្លេងប្រពៃណីដ៏ពិសេសមួយរបស់ជនជាតិ Raglai ក្នុងខេត្ត Ninh Thuan (រួមបញ្ចូលគ្នាជាមួយខេត្ត Khanh Hoa)។ ឧបករណ៍នេះគឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជា ជន Raglai ជាច្រើនជំនាន់ ដែលមានវត្តមាននៅក្នុងពិធីសាសនា និងសកម្មភាពសហគមន៍របស់ប្រជាជន Raglai។ សព្វថ្ងៃនេះ ចាប៉ីនៅតែត្រូវបានសិប្បករជនជាតិ Raglai រក្សាទុកដោយក្តីសង្ឃឹម ថា កូនចៅជំនាន់ក្រោយនឹងបន្តរក្សា ដើម្បីអោយសំឡេងចាប៉ីនៅតែលាន់លឺរន្ទឺយ៉ាងពិរោះរណ្តំ ជារៀងរហូត។
ប្រជាជន Raglai មានឧបករណ៍ភ្លេងចំនួន ២ប្រភេទប្រកបដោយលក្ខណៈវិសេសវិសាល។  នោះគឺឈុតម៉ាឡា ឈុតគោះធ្វើពីសំរឹទ្ធដូចទៅនឹងគង់ឃ្មោះរបស់ជនជាតិនៅ Tay Nguyen និងឧបករណ៍មួយទៀតគឺចាប៉ី។ តាមព្រឹទ្ធាចារ្យភូមិ ចាប៉ីជាឧបករណ៍ភ្លេងសាមញ្ញមួយដែលជនជាតិ Raglai បង្កើតឡើងពីបំពង់ឫស្សីធ្វើត្រាប់តាមសំឡេងម៉ាឡា។ ឫស្សីដែលប្រើសម្រាប់ធ្វើចាប៉ីគឺត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់  ឬស្សីល្អទើបធ្វើឱ្យសំឡេងឧបករណ៍ពិរោះរណ្តំ។ ដូច្នេះ ជាងធ្វើចាប៉ីត្រូវឡើងទៅភ្នំខ្ពស់ ដើម្បីស្វែងរកឫស្សីដែលល្អៗ  អង្កត់ផ្ចិតត្រូវមានប្រហែល ៧-៨ សង់ទីម៉ែត្រ កំណាត់ឫស្សីនីមួយៗមានប្រវែងប្រហែល ៤០ សង់ទីម៉ែត្រ។ ដើមឬស្សីដែលប្រើសម្រាប់ធ្វើចាប៉ី មិនត្រូវចាស់ពេកទេ ប៉ុន្តែក៏មិនខ្ចីពេកដែរ ពោលគឺមានអាយុប្រហែល ១ឆ្នាំ គឺស័ក្តិសមបំផុត បើមិនដូច្នេះទេវានឹងមិនបញ្ចេញសំឡេងឡើយ។ ចាប៉ីធ្វើពីឬស្សីព្រៃ ដែលជានិមិត្តរូបនៃការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ ដូច្នេះឧបករណ៍និមួយៗ ត្រូវបានផលិតដោយ ដៃ ដោយមានសញ្ញាសម្គាល់ផ្ទាល់ខ្លួន និងព្រលឹងរបស់អ្នកដែលបានបង្កើតវា។ សិប្បករឆ្នើម  Chamalé Âu ដែលជាមនុស្សតែម្នាក់គត់ដែលចេះបង្កើត និងសម្តែងឧបករណ៍ភ្លេងចាប៉ីនៅឃុំ Ma Noi ស្រុក Ninh Son បានឲ្យដឹងថា៖ សិប្បករឆ្នើម  Chamalé Âu ។ រូបថត៖ Nguyễn Luân/VNP

More