ទីមួយ៖ លើកកំពស់សមត្ថភាពភាពជាអ្នកដឹកនាំ អភិបាលកិច្ច និងគុណភាពប្រតិបត្តិការរបស់បក្សនិងក្ប៉ាលម៉ាស៊ីនដឹកនាំរបស់រដ្ឋ។ ទីពីរ៖ អភិបាលកិច្ចលំហអភិវឌ្ឍន៍ដោយឯកភាព និងពង្រីកធនធានជាតិប្រកបដោយប្រសិទ្ធភាព។ ទីបី៖ កំណត់គំរូអភិវឌ្ឍន៍ដោយផ្អែកលើផលិតភាព ចំណេះដឹង បច្ចេកវិទ្យា និងធនធានមនុស្ស។ ទីបួន៖ បង្ការដោយភាពម្ចាស់ការ បង្កើនភាពធន់ លទ្ធភាពបត់បែន និងការពារប្រទេសជាតិយ៉ាងរឹងមាំ។
ប្រធានបទចំនួន ១៣ ដែលបានលើកមកពិភាក្សានៅក្នុងសន្និបាតលើកទី ៣នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ បានគ្របដណ្តប់លើវិស័យផ្សេងៗ ប៉ុន្តែទាំងអស់សុទ្ធតែមានគោលបំណងខ្ពស់ជាងនេះ។ នោះគឺ បង្កើតសមត្ថភាពសម្រាប់ភាពជាអ្នកដឹកនាំ អភិបាលកិច្ច ធ្វើសកម្មភាព អភិវឌ្ឍន៍ និងការពារជាតិក្នុងដំណាក់កាលថ្មី។ ជម្រើសនីមួយៗ ត្រូវតែផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន និងប្រសិទ្ធភាពរយៈពេលវែងរបស់ប្រទេសជាតិ លើសពីអ្វីៗ ទាំងអស់។
លើកកំពស់សមត្ថភាពភាពជាអ្នកដឹកនាំ កាន់អំណាច; អភិបាលកិច្ចលំហរអភិវឌ្ឍន៍ដោយឯកភាពយោងតាមអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ការរៀបចំក្បាលម៉ាសស៊ីនរដ្ឋឡើងវិញ បានបង្កើតរចនាសម្ព័ន្ធបង្រួមជាង។ ប៉ុន្តែបង្រួម ត្រឹមតែជាលក្ខខ័ណ្ឌប៉ុណ្ណោះ។
“គោលដៅគឺភាពជាអ្នកដឹកនាំរបស់បក្សមានប្រសិទ្ធភាពជាង រដ្ឋដែលអភិបាលកិច្ចល្អជាង ក្បាលម៉ាស៊ីនរដ្ឋដំណើរការលឿនជាង ប្រជាជនត្រូវបានបម្រើកាន់តែប្រសើរជាង និងស្តង់ដាររស់នៅជាក់ស្តែងរបស់ប្រជាជនត្រូវបានលើកកម្ពស់ថែមទៀត។ ការផ្លាស់ប្តូរនេះត្រូវតែធានានូវវិន័យតឹងរ៉ឹង ការរៀបចំច្បាស់លាស់ អំណាចត្រូវបានគ្រប់គ្រង និងទំនួលខុសត្រូវគឺត្រួវបានអនុវត្តន៍។ ជាមួយគ្នានោះ ប្រើប្រាស់គុណភាពនៃសេចក្តីសម្រេចចិត្ត ប្រសិទ្ធភាពនៃការអនុវត្ត និងជំនឿជាក់របស់ប្រជាជនជារង្វស់”។
យោងតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ការធ្វើវិមជ្ឈការត្រូវតែអមជាមួយ សិទ្ធិអំណាច ធនធានមនុស្ស ទិន្នន័យ ឧបករណ៍សម្រាប់អនុវត្ត និងគ្រប់គ្រងអំណាច។ កម្រិតខេត្តរឹងមាំក្នុងការរៀបចំផែនការ និងការសម្របសម្រួល; កម្រិតឃុំនៅជិតប្រជាជន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយភារកិច្ចក្នុងគំរូថ្មី។ កម្មាភិបាលម្នាក់ៗ ត្រូវវាយតម្លៃដោយផ្អែកលើគុណភាព សមត្ថភាព លទ្ធផល វឌ្ឍនភាព និងកិត្យានុភាព។ រីឯប្រមុខ ត្រូវតែជាចំណុចកណ្តាលនៃការទទួលខុសត្រូវ។
ទាក់ទងនឹងការធ្វើអភិបាលកិច្ចលំហរអភិវឌ្ឍន៍ដោយឯកភាព និងធនធានជាតិ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានថ្លែងថា លំហរដ្ឋបាលមិនអាចកំណត់ការត្រិះរិះ អភិវឌ្ឍន៍បានទេ។
“ដីធ្លី សមុទ្រ តំបន់ទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ ធនធាន និងទិន្នន័យត្រូវតែក្រឡែកមើលលើទម្រង់រួម រៀបចំតាមយុទ្ធសាស្ត្រជាតិ គុណសម្បត្តិតំបន់ និងប្រសិទ្ធភាពរួម។ ការផ្លាស់ប្តូរនេះត្រូវតែបង្កើតលំហរអភិវឌ្ឍន៍ថ្មីៗ នាំយកធនធានទៅកាន់កន្លែងត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព សម្របសម្រួលដោយសុខដុមរមនាផលប្រយោជន៍រវាងរដ្ឋ ប្រជាជន និងអាជីវកម្ម ក៏ដូចជាតភ្ជាប់សក្កានុពលក្នុងមូលដ្ឋានឲ្យក្លាយទៅជាកម្លាំងជាតិ។ មជ្ឈិមត្រូវបញ្ជាក់ឱ្យច្បាស់អំពីតម្រូវការក្នុងការផ្លាស់ប្តូរការគ្រប់គ្រងដីធ្លីពីដីឡូត៍នីមួយៗទៅជាការអភិបាលកិច្ចលំហ។ ធានាជីវភាពរស់នៅ និងលក្ខខណ្ឌរស់នៅប្រសើរជាង។ សមុទ្រគឺជាកន្លែងសម្រាប់ការរស់រានមានជីវិត ការអភិវឌ្ឍ និងការពារអធិបតេយ្យភាព; ត្រូវតែគ្រប់គ្រងយ៉ាងទូលំទូលាយ ភ្ជាប់ទៅនឹងដីគោក កំពង់ផែ ភស្តុភារកម្ម និងច្រករបៀងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិ”។
អភិវឌ្ឍន៍ផ្អែកលើផលិតភាព ចំណេះដឹង បច្ចេកវិទ្យា និងមនុស្ស
ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ភារកិច្ចសំខាន់ៗ និងដំណោះស្រាយសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ ២០២៦ និងគម្រោងស្តីពីការផ្លាស់ប្តូរគំរូអភិវឌ្ឍន៍របស់វៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឱ្យគម្រោងនេះត្រូវតែឆ្លើយសំណួរថា៖ តើប្រទេសនឹងបង្កើតទ្រព្យសម្បត្តិ និងការប្រកួតប្រជែងយ៉ាងដូចម្តេចក្នុងរយៈពេលវែង?
“ក្នុងរយៈពេលវែង យើងត្រូវតែផ្លាស់ប្តូរពីការពឹងផ្អែកលើដើមទុន ធនធាន ដំណើរការ និងកម្លាំងពលកម្មថោក ទៅជាការពឹងផ្អែកលើផលិតភាព ចំណេះដឹង ទិន្នន័យ បច្ចេកវិទ្យា នវានុវត្តន៍ ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងអភិបាលកិច្ចទំនើប; កសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន និងចូលរួមសមហរណកម្មប្រកបដោយប្រសិទ្ធភាព។ ចាំបាច់ក្នុងការពង្រឹងតួនាទីគ្រប់គ្រង និងស្ថាបនារបស់រដ្ឋ ក៏ដូចជាតួនាទីរបស់ទីផ្សារក្នុងការកៀរគរ និងបែងចែកធនធាន; ធានាថា សេដ្ឋកិច្ចរដ្ឋពិតជាដើរតួនាទីនាំមុខ ហើយសេដ្ឋកិច្ចឯកជនគឺជាកម្លាំងចលករដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចជាតិ; ភ្ជាប់ការវិនិយោគបរទេសជាមួយនឹងការផ្ទេរបច្ចេកវិទ្យា និងបង្កើនសមត្ថភាពផ្ទៃក្នុង។ ជាមួយគ្នានោះ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិតត្រូវតែប្រែក្លាយទៅជាផលិតភាព គុណភាព តម្លៃបន្ថែម និងការប្រកួតប្រជែង”។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹមបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍត្រូវតែនាំទៅរកទំហំសេដ្ឋកិច្ចធំជាង សង្គមកាន់តែប្រសើរជាង និងមនុស្សត្រូវតែអភវឌ្ឍន៍គ្រប់ជ្រុងជ្រោយជាង។ រង្វស់ចុងក្រោយ គឺគុណភាពរស់នៅ ឱកាសអភិវឌ្ឍន៍ និងសុភមង្គលរបស់ប្រជាជន។
យោងតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម នៅក្នុងពិភពលោកដែលហានិភ័យប្រទាក់ក្រឡាគ្នា និងផលប៉ះពាល់ជាបន្តបន្ទាប់ សន្តិសុខមិនអាចធានាបានតែនៅក្នុងវិស័យនីមួយៗ ហើយបរិស្ថានមិនអាចដោះស្រាយបានតែបន្ទាប់ពីការខូចខាតកើតឡើងនោះទេ។ ជាមួយគ្នានោះ ត្រូវមានការរួមបញ្ចូលគ្នាយ៉ាងជីតស្និទ្ធរវាងការពារជាតិ និងសន្តិសុខ ជាមួយនឹងកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ ដោយបើកទូលាយលំហអភិវឌ្ឍន៍ និងលើកកម្ពស់ឋានៈ និងកិត្យានុភាពរបស់វៀតណាមនៅក្នុងតំបន់ និងពិភពលោក។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមបញ្ជាក់ថា លទ្ធផលនៃសន្និបាតលើនេះត្រូវតែឆ្លុះបញ្ចាំងនៅក្នុងកម្រិតឯកភាពខ្ពស់ លើការយល់ដឹង ភាពត្រឹមត្រូវរបស់សេចក្តីសម្រេចចិត្តគោលនយោបាយ និងការផ្លាស់ប្តូរជាក់ស្តែង។ ជម្រើសទាំងអស់ត្រូវតែផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន និងសុខុមាលភាពរយៈពេលវែងរបស់ប្រទេសជាតិ៕








