APEC 2017៖ សហគ្រាសចាប់ផ្ដើមអាជីព ផ្លាស់ប្ដូរថ្មី និងរស់រវើក
11/09/2017 10:20
(VOVWORLD) -នាព្រឹកថ្ងៃទី ១១ កញ្ញា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តិទៅសិក្ខាសាលា សហគ្រាសធុនតូចបំផុត តូច និងមធ្យម ចាប់ផ្ដើមអាជីព ផ្លាស់ប្ដូរថ្មី និងរស់រវើកនៅក្នុងតំបន់ APEC។

APEC 2017៖ សហគ្រាសចាប់ផ្ដើមអាជីព ផ្លាស់ប្ដូរថ្មី និងរស់រវើក នាព្រឹកថ្ងៃទី ១១ កញ្ញា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តិទៅសិក្ខាសាលា សហគ្រាសធុនតូចបំផុត តូច និងមធ្យម ចាប់ផ្ដើមអាជីព ផ្លាស់ប្ដូរថ្មី និងរស់រវើកនៅក្នុងតំបន់ APEC។ នៅទីនេះ អង្គប្រជុំបានវាយតម្លៃថា៖ សហគ្រាសធុនតូចបំផុត តូច និងមធ្យម (MSMEs) និងចាប់ផ្ដើមអាជីព គឺជាកត្តាជំរុញការច្នៃប្រឌិតនិងការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Hoang Van Dung ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ APEC (ABAC) វៀតណាមបានឲ្យដឹងថា៖ "ចំពោះវៀតណាម សហគ្រាសធុនតូចនិងមធ្យម មានការរួមចំណែកយ៉ាងច្រើន ជាពិសេសគឺក្រោយសេចក្ដីសម្រចចិត្តមជ្ឈឹម លើកទី ៥ ស្ដីពីការវាយតម្លៃឡើងវិញ ហើយមានវិធានការជួយឧបត្ថម្ភសហគ្រាសធុនតូច និងមធ្យម។ សិក្ខាសាលាជាមួយវាគ្មិននិងអ្នកតាក់តែងគោលនយោបាយ ដើម្បីសហគ្រាសធុនតូបបំផុត តូច និងមធ្យមរួមគ្នាពិភាក្សា និង ស្វែងរកវិធានការដែលមានប្រសិទ្ធភាព សម្រាប់សហគ្រាសធុនតូចបំផុត តូច និងមធ្យមមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅក្នុងតំបន់ និងរួមវិភាគទានជួយវៀតណាមអភិវឌ្ឍន៍”៕
Related






