VOV WorldVOV World
ពិធីបិទសម័យប្រជុំលើកទី ១ នៃរដ្ឋសភានីតិកាលទី១៦
24/04/2026 05:44
[VOVWORLD] - បន្ទាប់ពីរយៈពេល ១២ ថ្ងៃធ្វើការ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅអគាររដ្ឋសភាក្នុងទីក្រុងហាណូយ រដ្ឋសភានីតិកាលទី១៦ បានបើកកិច្ចប្រជុំបិទសម័យប្រជុំលើកទី ១។ អញ្ជើញចូលរួមសម័យប្រជុំបិទរួមមានវត្តមាន អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋ លោក តូ ឡឹម, នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង, ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន និងប្រតិភូដទៃទៀតនៃរដ្ឋសភានីតិកាលទី១៦។ សម័យប្រជុំបិទ ត្រូវបានផ្សាយផ្ទាល់តាមវិទ្យុជាតិវៀតណាម និងទូរទស្សន៍ជាតិវៀតណាម។
ពិធីបិទសម័យប្រជុំលើកទី ១ នៃរដ្ឋសភានីតិកាលទី១៦
24.4-tin_qh-be_mac-anh_1.jpg ទិដ្ឋភាពនៃសម័យប្រជុំពេលព្រឹកនៅថ្ងៃទី ២៤ ខែមេសា (រូបថត៖ Van Hong/VOV) នៅក្នុងសម័យប្រជុំនេះ រដ្ឋសភាបានពង្រឹងក្បាល់ម៉ាស៊ីនដឹកនាំរដ្ឋ ដោយជ្រើសតាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់;  ដោយបានធ្វើស្ថាប័នូបនីយកម្ម គោលនយោបាយ និងច្បាប់ជាច្រើនយ៉ាងឆាប់រហ័ស ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងសម្រេចលើភារកិច្ចសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ធានាការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។ អញ្ជើញថ្លែងសុន្ទរកថាបិទកិច្ចប្រជុំ ប្រធានរដ្ឋសភាលោកត្រឹន​ថាញ់មិន បានថ្លែងថា៖
TAG
VOV/VOVWORLD/ពិធីបិទ/សម័យប្រជុំ/លើកទី ១/រដ្ឋសភានីតិកាលទី១៦