VOV WorldVOV World
ភាពទាល់ច្រកក្នុងដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ារ
04/04/2014 08:45
(VOVworld) – នាថ្ងៃទី ៣ មេសា ជំនួបរវាងតំណាងអាមេរិក អ៊ីស្រាអែលនិងប៉ាឡេស្ទីនបានបញ្ចប់ដោយមិនទទួលបាន សញ្ញាណាមួយដែលសឲ្យឃើញថា៖ភាគីទាំងឡាយនឹងវិល ត្រឡប់មកតុចរចារវិញសំដៅស្វែងរកដំណោះស្រាយភាព ទាល់ច្រកក្នុងដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ារនៅឡើយ។
ភាពទាល់ច្រកក្នុងដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ារ
ភាពទាល់ច្រកក្នុងដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ារ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៣ មេសា ជំនួបរវាងតំណាងអាមេរិក អ៊ីស្រាអែលនិង ប៉ាឡេស្ទីនបានបញ្ចប់ដោយមិនទទួលបានសញ្ញាណាមួយដែលសឲ្យឃើញ ថា៖ភាគីទាំងឡាយនឹងវិលត្រឡប់មកតុចរចារវិញសំដៅស្វែងរកដំណោះ ស្រាយភាពទាល់ច្រកក្នុងដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ារនៅឡើយ។ ជំនួបរវាងបេសកជនពិសេសអាមេរិកទួលបន្ទុកបញ្ហាមជ្ឈឹមបូព៌ារ លោក Martin  Indyk ប្រធានក្រុមចរចារប៉ាឡេស្ទីន លោក Saeb Erekat និងអ្នកចរចារនានារបស់ អ៊ីស្រាអែល បានអូសបន្លាយក្នុងរយៈពេល ៩ ម៉ោង ហើយត្រូវបានចាត់ទុកជា “សង្គ្រាមនយោបាយដ៏សាហាវ” ។ មន្ត្រីអាមេរិកត្រូវខំប្រឹងប្រែងអស់ពីកំលាំង កាយចិត្តរបស់ខ្លួនដើម្បីបន្ធូស្រាលភាពតានតឹងក្នុងការពិភាក្សារវាងគណៈប្រតិ ភូអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ក្នុងជំនួប លោក Erekat បានរំលឹកទស្សនៈរបស់ ប៉ាឡេស្ទីនជាថ្មីម្តងទៀតថា៖ អ្នកការទូតគ្រប់រូបរបស់ប៉ាឡេស្ទីនមកដំណើរការ ចរចារក្នុងតួនាទីរបស់តំណាងនៃរដ្ឋប៉ាឡេស្ទីនដែល អ.ស.ប. ទទួលស្គាល់មិនមែន ក្នុងឋានៈរដ្ឋអំណាចប៉ាឡេស្ទីនដែលកំពុងត្រូវបានអ៊ីស្រាអែលត្រួតពិនិត្យទេ។ ចំពោះមុខសេចក្តីថ្លែងការរបស់ប្រធានក្រុមចរចារប៉ាឡេស្ទីនបណ្ដាអ្នកចរចារ អ៊ីស្រាអែលបានព្រមាននឹងដាក់ទណ្ឌកម្មជាបន្តបន្ទាប់ចំពោះប៉ាឡេស្ទីន៕