ភាពតានតឹងជុំវិញករណីចារបុរសលោក Skripal៖ វិមានក្រឹមឡាំងបានបដិសេធការចោទប្រកាន់ថាររុស្ស៊ី “បោកបញ្ចោត“
15/09/2018 16:44
(VOVWORLD) -វិមានក្រឹមឡាំងបានចេញសេចក្ដីប្រកាសនាថ្ងៃទី ១៤ កញ្ញា ពោលគឺក្រោយពីរយៈពេល ២ ថ្ងៃ ដែលប្រជាពលរដ្ឋរុស្ស៊ី ២ រូប គឺ Alexander Petrov និង Ruslan Bosirov បានបដិសេធការជាប់ពាក់ព័ន្ធនឹងករណីបំពុលខាងលើតាមរយៈទូរទេស្សន៍។

ចារបុរសលោក Skripal រុស្ស៊ីបានចាត់ទុកថា ការចោទប្រកាន់របស់អង់គ្លេសទៅលើរុស្សីគឺមិនសមហេតុសមផលឡើយ ខណៈដែលទូរទស្សន៍រុស្ស៊ីបានសម្ភសន៍ជាមួយប្រជាពលរដ្ឋរុស៊ីពីរូប ដែលទីក្រុងឡុងដ៍សង្ស័យថាពួកគេជាប់ពាក់ព័ន្ធនឹងករណីអតីតចារបុរសលោក Skripal និងកូនស្រីរបស់លោកគឺលោកស្រី Yulia នៅទីក្រុង Salisbury ប្រទេសអង់គ្លេស។ វិមានក្រឹមឡាំងបានចេញសេចក្ដីប្រកាសនាថ្ងៃទី ១៤ កញ្ញា ពោលគឺក្រោយពីរយៈពេល ២ ថ្ងៃ ដែលប្រជាពលរដ្ឋរុស្ស៊ី ២ រូប គឺ Alexander Petrov និង Ruslan Bosirov បានបដិសេធការជាប់ពាក់ព័ន្ធនឹងករណីបំពុលខាងលើតាមរយៈទូរទេស្សន៍។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានឲ្យដឹងថាការចោទប្រកាន់រុស្ស៊ី "បោកបញ្ចោត" ក្រោយពីសម្ភាសន៍ពលរដ្ឋរុស្ស៊ីចំនួន ២ រូបនេះ គឺ គឺមិនសមហេតុសមផលឡើយ។ លោកបន្តថា មុខសញ្ញាទាំងនេះ គឺជាពលរដ្ឋសាមញ្ញ ហើយមិនជាប់ពាន់ព័ន្ធនឹងរដ្ឋរុស្ស៊ីឡើយ៕
Related





