លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ ទីក្រុងដាណាំងត្រូវតែផ្លាស់ប្តូរថ្មីការត្រិះរិះ និងលើកកំពស់គំរូកំណើនយ៉ាងឆាប់រហ័ស
25/04/2026 13:00
[VOVWORLD] - លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលខាងមុខ ទីក្រុងត្រូវតែបន្តផ្លាស់ប្ដូរថ្មីការត្រិះរិះ និងលើកកំពស់យ៉ាងឆាប់រហ័សនូវគំរូកំណើន ឆ្ពោះទៅរកទិសដៅទំនើប ច្នៃប្រឌិត ការផ្លាស់ប្ដូរឌីជីថល បៃតង និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់។

16_25-4_am_chieu_tong_bi_thu_anh_1.jpg ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VOV) នៅរសៀលថ្ងៃទី ២៥ ខែមេសា) នៅទីក្រុងដាណាំង អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងដាណាំង ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ របស់បក្ស និងភារកិច្ចនយោបាយសំខាន់ៗមួយចំនួនរបស់ទីក្រុង។ 16_25-4_am_chieu_tong_bi_thu_anh_2.jpg លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VOV) នៅក្នុងជំនួបធ្វើការ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលខាងមុខ ទីក្រុងត្រូវតែបន្តផ្លាស់ប្ដូរថ្មីការត្រិះរិះ និងលើកកំពស់យ៉ាងឆាប់រហ័សនូវគំរូកំណើន ឆ្ពោះទៅរកទិសដៅទំនើប ច្នៃប្រឌិត ការផ្លាស់ប្ដូរឌីជីថល បៃតង និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ព្រមទាំងរក្សាធនធានផ្ទៃក្នុងឱ្យរឹងមាំ មានភាពម្ចាស់ការលើហេដ្ឋារចនាសម្ព័ន្ធ ថាមពល ខ្សែសង្វាក់ផ្គត់ផ្គង់ ហើយកែលម្អគុណភាពអភិបាលកិច្ច។ “ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការសម្រេចបាននូវកំណើនយ៉ាងឆាប់រហ័ស ប៉ុន្តែត្រូវមានចីរភាព ជាក់ស្ដែង និងគុណភាព។ គំរូកំណើនថ្មីរបស់ទីក្រុងត្រូវតែផ្អែកលើផលិតភាព វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល គុណភាពធនធានមនុស្ស និងការបែងចែកធនធានប្រកបដោយប្រសិទ្ធភាព។ ត្រូវតែអភិវឌ្ឍន៍យ៉ាងខ្លាំងនូវវិស័យដែលមានតម្លៃបន្ថែមខ្ពស់ ជាមួយនឹងការជះឥទ្ធិពលយ៉ាងទូលំទូលាយដូចជា៖ សេវាកម្មគុណភាពខ្ពស់ ទេសចរណ៍គុណភាពខ្ពស់ ភស្តុភារកម្ម ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ សឺមីកុងឌុចទ័រ ហិរញ្ញវត្ថុ សេដ្ឋកិច្ចឌីជីថល ឧស្សាហកម្មច្នៃប្រឌិត និងសេដ្ឋកិច្ចសមុទ្រ។ ជាពិសេស ត្រូវជំរុញការអនុវត្តយ៉ាងទូលំទូលាយនៃបញ្ញាសិប្បនិម្មិត (AI) នៅក្នុងវិស័យនានា ដោយបង្កើតជារបកគំហើញក្នុងផលិតភាពការងារ និងគុណភាពកំណើន”៕
TAG
VOV/VOVWORLD/អគ្គលេខាបក្ស/ប្រធានរដ្ឋ/វៀតណាម/ទីក្រុងដាណាំង
Related





