VOV WorldVOV World
ពិធីរំលឹកខួបស្តេច ហ៊ុង វឿង បានប្រារព្ធយ៉ាងឱឡារិកនៅតាមតំបន់ជាច្រើន ទូទាំងប្រទេស
26/04/2026 09:38
[VOVWORLD] - នាព្រឹកថ្ងៃទី ២៦ ខែមេសា (ពោលគឺ ថ្ងៃទី ១០ នៃខែទី ៣ តាមច័ន្ទគតិ) ដែលជាថ្ងៃសំខាន់នៃពិធីរំលឹកវិញ្ញាណក្ខន្ធបុព្វបុរស ហ៊ុង វឿង ក្នុងបរិយាកាសដ៏ពិសិដ្ឋនិងឱឡារិក មនុស្សរាប់ម៉ឺននាក់មកពីទូទាំងប្រទេសបានធ្វើធម្មយាត្រាទៅកាន់តំបន់ប្រវត្តិសាស្ត្រវិហារហ៊ុង វឿង (ខេត្តភូថ) អុជធូបនៅវិមានគីញធៀន នៅលើកំពូលភ្នំងៀលីញ ដើម្បីបង្ហាញពីការគោរពយ៉ាងជ្រាលជ្រៅចំពោះបណ្តាស្តេចហ៊ុង។
ពិធីរំលឹកខួបស្តេច ហ៊ុង វឿង បានប្រារព្ធយ៉ាងឱឡារិកនៅតាមតំបន់ជាច្រើន ទូទាំងប្រទេស
260426_am_09.jpeg មនុស្សរាប់ម៉ឺននាក់មកពីទូទាំងប្រទេសបានធ្វើធម្មយាត្រាទៅកាន់តំបន់ប្រវត្តិសាស្ត្រវិហារហ៊ុង (រូបថត៖ VOV) រួមជាមួយខេត្តភូថ ពិធីរំលឹកវិញ្ញាណក្ខន្ធបុព្វបុរស ហ៊ុង វឿង ក៏ត្រូវបានប្រារព្ធឡើងនៅក្នុងខេត្ត និងទីក្រុងជាច្រើនទូទាំងប្រទេស ពោរពេញដោយសកម្មភាពដ៏មានអត្ថន័យ។ នៅវិហាររំលឹកវិញ្ញាណក្ខន្ធបណ្តាស្តេច ហ៊ុង ក្នុងឧទ្យានប្រវត្តិសាស្ត្រ និងវប្បធម៌ជាតិ សង្កាត់ឡុងប៊ិញ ទីក្រុងហូជីមិញ ថ្នាក់ដឹកនាំទីក្រុង និងប្រជាជនបានរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធបុព្វបុរស ហ៊ុង វឿង យ៉ាងឱឡារិក។ នៅក្នុងពិធីនេះ លោក ង្វៀន ភឿកឡុក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម នៃទីក្រុងហូជីមិញ បានថ្លែងសុន្ទរកថារំលឹកដល់គុណូបការៈរបស់បុព្វបុរសជាតិ; អះអាងថា ចងចាំជារៀងរហូតនូវប្រភពដើម និងឫសគល់ បន្តប្រពៃណីជាតិ ប្រពៃណីស្នេហាជាតិ និងប្រពៃណីបដិវត្តន៍ និងបន្តអនុវត្តភារកិច្ចអភិវឌ្ឍន៍ដែលបានកំណត់ដោយជោគជ័យ។ នៅព្រឹកនេះផងដែរ នៅវិហារហ៊ុងវឿង នៃសារមន្ទីរខេត្តវិញឡុង ពិធីរំលឹកដល់បុព្វបុរសហ៊ុងវឿង ត្រូវបានធ្វើឡើងជាមួយនឹងពិធីប្រពៃណីដូចជា៖ ពិធីសែន ពិធីជូនគ្រឿងដង្វាយ ពិធីសូត្រធម៌ និងពិធីជូនធូប ដោយបង្ហាញពីការគោរពយ៉ាងជ្រាលជ្រៅ និងការដឹងគុណចំពោះការរួមចំណែកកសាងប្រទេសជាតិរបស់បុព្វបុរស; ពិធីបុណ្យមួយដែលមានកន្លែងតាំងពិព័រណ៍ និងសកម្មភាពពិសោធន៍ ដើម្បីជួយផ្សព្វផ្សាយអត្ថន័យនៃទិវារំលឹកដល់បុព្វបុរសហ៊ុងវឿង។ នៅថ្ងៃដដែលនោះ នៅវិហារអូវ ឡាក់ (ស្ថិតនៅក្នុងតំបន់ទេសចរណ៍ទឹកជ្រោះ ព្ររែន សង្កាត់ សួន ហឿង - ដា ឡាត) មនុស្សរាប់ពាន់នាក់ និងអ្នកទេសចរបានចូលរួមក្នុងពិធីរំលឹកដល់បុព្វបុរស ហ៊ុង វឿង។ ទន្ទឹមនឹងនេះ នៅវិហារស្តេចហ៊ុង (ឃុំ ទ្រីផសាយ) ខេត្ត កាមៅ ក៏បានរៀបចំពិធីរំលឹកដល់បុព្វបុរស ហ៊ុង វឿង ឆ្នាំ ២០២៦។ លោក លឺ ហ្វាង ងើយ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត កាមៅ បានថ្លែងសុន្ទរកថា រំលឹកដល់ប្រពៃណីដ៏រុងរឿងនៃការកសាងប្រទេសជាតិ និងការពារជាតិ។ ពិធីរំលឹកដល់បុព្វបុរស ហ៊ុង​វឿង បានក្លាយជាប្រពៃណីវប្បធម៌ព្រលឹងវិញ្ញាណដ៏ពិសេសជាយូរមកហើយ ដែលជាសក្ខីភាពដ៏រស់រវើកចំពោះអត្តសញ្ញាណវប្បធម៌វៀតណាម។ ពិធីបុណ្យនេះគឺជាឱកាសសម្រាប់មនុស្សជំនាន់បច្ចុប្បន្នរំលឹកដល់ដំណើរវីរភាពនៃការកសាងប្រទេសជាតិ និងការពារជាតិ។ នេះជាឱកាសមួយដើម្បីដាស់ស្មារតីមោទនភាពជាតិ ដោយរំលឹកដល់បុគ្គលម្នាក់ៗអំពីការទទួលខុសត្រូវ និងបំណងប្រាថ្នារបស់ខ្លួនក្នុងការចូលរួមចំណែក និងធ្វើការរួមគ្នាដើម្បីកសាងមាតុភូមិ និងប្រទេសជាតិ បោះជំហានឈានចូលយុគសម័យស្ទុះឈានទៅមុខនិងការអភិវឌ្ឍដ៏រឹងមាំសម្រាប់ប្រជាជាតិវៀតណាម៕  
TAG
VOV/VOVWORLD/