VOV WorldVOV World
ភាពតានតឹងនៅអេហ្ស៊ីបកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ
19/11/2013 12:03
(VOVworld) – ភាពតានតឹងនៅរដ្ឋធានីកែររបស់អេហ្ស៊ីប កំពុងកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ មុនពេល ការរំលឹក ខួប ២ ឆ្នាំនៃបណ្ដាការ​ប៉ះទង្កិចដ៏បង្ហូរឈាមប្រឆាំងជំទាស់រដ្ឋ អំណាចយោធារវាងប៉ូលីសនិងបាតុករដែលបានកើតមានឡើង នាឆ្នាំ ២០១១ ។
ភាពតានតឹងនៅអេហ្ស៊ីបកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ
ភាពតានតឹងនៅរដ្ឋធានីកែររបស់អេហ្ស៊ីបកំពុងកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ (Image: Vietnam+) (VOVworld) – ភាពតានតឹងនៅរដ្ឋធានីកែររបស់អេហ្ស៊ីបកំពុងកើនឡើងពីមួយថ្ងៃទៅ មួយថ្ងៃ មុនពេល ការរំលឹកខួប ២ ឆ្នាំនៃបណ្ដាការ​ប៉ះទង្កិចដ៏បង្ហូរឈាមប្រឆាំងជំទាស់ រដ្ឋអំណាចយោធារវាងប៉ូលីសនិងបាតុករដែលបានកើតមានឡើងនាឆ្នាំ ២០១១ ។ គ្រោះអាសន្នផ្ទុះឡើងបណ្ដាការបះទង្កិចអំពើហឹង្សាដូចនាឆ្នាំ ២០១១ គឺខ្ពស់ណាស់ ដោយសារ ភាគីឥស្លាមគាំទ្រអតីតប្រធានាធិបតីអេហ្ស៊ីប លោក  Mohamed Morsi និងភាគីគាំទ្រយោធាសុទ្ធតែអំពាវនាវធ្វើបាតុកម្ម នាថ្ងៃទី​១៩ វិច្ឆិកា។ ក្នុងកាលៈទេ សៈនោះ តុលាកាព្រហ្មទ័ណ្ឌនៅទីក្រុងកែរបានសម្រេចផ្អាកអង្គជុំនំជុំរះចំពោះអតីត ប្រធានាធិបតីអេហ្ស៊ីប លោក Hosni Mubarack កូនប្រុសចំនួន ២ រូបរបស់ខ្លួន និងទី ប្រឹក្សាររបស់ Mubarack ចំនួន ៦ នាក់ រួមជាមួយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេហ្ស៊ីប លោក Habib El-Adly។ តាមគំរោង​ អង្គជុំនំជុំរះនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ធ្នូ ខាងមុខ៕

More