ភាពតានតឹងបានកើនឡើងមួយរំពេចនៅឧបទ្វីបកូរ៉េ
21/08/2015 08:40
(VOVworld)-ទីភ្នាក់ងារសាព័ត៌មានមជ្ឈឹមសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមា និតកូរ៉េ (KCNA) នាព្រឹកថ្ងៃទី២១សីហា

(VOVworld)-ទីភ្នាក់ងារសាព័ត៌មានមជ្ឈឹមសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមា និតកូរ៉េ (KCNA) នាព្រឹកថ្ងៃទី២១សីហា បានជូនដំណឹងថា ថ្នាក់ដឹកនាំប្រទេស នេះ លោក Kim Jong Un បានបញ្ជាឲ្យកងកម្លាំងចម្រុះនៅសមរភូមិមុខ ត្រៀម លក្ខណៈធ្វើសង្គ្រាម។ លោក Kim Jong Un នាំចេញបទបញ្ជាខាងលើនៅក្នុងកិច្ច ប្រជុំបន្ទាន់បើកទូលាយនៃគណៈកម្មការយោធាកណ្តាលគណៈបក្សការងារ ស.ប.ប.ក សំដៅពិភាគ្សាលើបណ្តាវិធានការនយោបាយនិងយោធា តបតវិញនឹងកាយវិការបង្ករឿងហេតុរបស់គូរបដិបក្ខ។ តាម KCNA ថាមេបញ្ជាការ នៃបណ្តាយុទ្ធនាការយោធានៅតំបន់ជាប់ព្រំដែន បានបញ្ចូនទៅកាន់សមរភូមិ មុខ ដើម្បីទប់ទល់នឹងបដិបក្ខ ក្នុងករណីសកម្មភាពផ្សព្វផ្សាយតាមរយៈឧគេ្ឃស នស័ព្ទប្រឆាំងភាគខាងជើងមិនបានបញ្ចប់ក្នុងរយៈពេល៤៨ម៉ោងនោះ៕
Related





