VOV WorldVOV World
ពិធីសែនខួប​ស្តេចហ៊ុង៖ ពីការដឹងគុណចំពោះបុព្វបុរស រហូតដល់ស្មារតីមហាសាមគ្គីជនជាតិទាំងមូល​
26/04/2026 05:30
[VOVWORLD] - ក្នុងឱកាស​ពិធីសែនខួបស្តេចហ៊ុង នៅថ្ងៃទី១០ នៃខែទី៣ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ ប្រជាជនវៀតណាមរាប់លាននាក់ ទាំងក្នុងនិងក្រៅប្រទេសបានងាក​ទៅរក​ឫសគល់ ដោយរំលឹកគុណូបការៈរបស់បណ្តា​ស្តេចហ៊ុង ក្នុង​ការកសាង​ប្រទេសជាតិ។ នៅក្នុងបរិបទនៃការធ្វើសមាហរណកម្មនិងការអភិវឌ្ឍ តម្លៃនៃដើម​កំណើតរួមបាន​ក្លាយជាកម្លាំងចលករ ជា​ទីបង្អែកខាងស្មារតី ដែល​ពង្រឹងកម្លាំង​នៃផែន​មហាសាមគ្គី​ជនជាតិទាំងមូល​។
ពិធីសែនខួប​ស្តេចហ៊ុង៖ ពីការដឹងគុណចំពោះបុព្វបុរស រហូតដល់ស្មារតីមហាសាមគ្គីជនជាតិទាំងមូល​
ប្រវត្តិសាស្ត្រជាតិវៀតណាមបានចាប់ផ្តើមជាមួយនឹងយុគ​សម័យ​​ស្តេចហ៊ុង ជាមួយនឹងការរួមចំណែកដ៏ធំធេងរបស់បណ្តា​ស្តេចហ៊ុង ក្នុងការឈូសឆាយដីធ្លី ការអភិវឌ្ឍ និងបង្កើត​ឡើង ​រដ្ឋវ៉ាន់ឡាង។ ដើម្បីរំលឹកដល់គុណូបការៈដ៏ធំធេង​​នេះ អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ប្រជាជនវៀតណាមបាន​គោរពបូជា​បណ្តា​ស្តេចហ៊ុងជាបុព្វបុរស​ជាតិ។ ជំនឿគោរពបូជាស្តេចហ៊ុងគឺជាខ្សែពួរដ៏​ពិសិដ្ឋដែលត​ភ្ជាប់អតីតកាលជាមួយបច្ចុប្បន្នកាល ត​ភ្ជាប់បុគ្គលម្នាក់ជាមួយនឹង​សហគមន៍។ 260426_tsct_am_-_01.jpg ក្បួនដង្ហែគ្រែស្នែង ពីឃុំ សង្កាត់នានាក្នុងតំបន់ជុំវិញ​ ទៅកាន់វិហារស្តេច​ហ៊ុង។ រូបថត៖ Ta Toan - TTXVN
TAG
VOV/VOVWORLD/ពិធីសែនខួប​ស្តេចហ៊ុង/ការ​ដឹងគុណ/បុព្វបុរស/មហាសាមគ្គីជនជាតិទាំងមូល​